ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល ដែល​ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២២ នេះ មាន​ភ្ញៀវទេសចរ ចូល​មកលេង​កម្សាន្ត​ច្រើន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ និង​ថ្ងៃ​សម្រាក ពី​ការងារ​។​

​ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល លោក អ៊ិត អូន បានអោយដឹង នៅ​ថ្ងៃទី​២៤ មេសា ២០២២ ចុង​សប្តាហ៍​នេះ​ថាៈ រយ​:​ពេល ៣ ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ភ្ញៀវទេសចរ ចូល​មកលេង​កមសាន្ត យ៉ាងច្រើន​កកកុញ ខណៈ​ចម្ងាយ​ផ្លូវ ពី​ទី​រួម​ខេត្ត ទៅដល់​រមណីយដ្ឋាន ទឹកធ្លាក់​ធម្មជាតិ​ថ្ម​ក្រាល​នេះ មាន​ចម្ងាយ ៥៤ គីឡូម៉ែត្រ ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម ។​

​ប្រធាន​សហគមន៍​ទេសចរណ៍​ថ្ម​ក្រាល បាន​អោយដឹងទៀតថាៈ ឆ្នាំនេះ សហគមន៍ បាន​សាសង់​ខ្ចុ​ស ម្រា​ប់​ភ្ញៀវ​មក​អង្គុយលេង​កម្សាន្ត តាម​មាត់​ទឹកស្ទឹង ហូរ​ចុះមក​ទាំង​តូច ទាំង​ធំ មាន ៨១ កន្លែង និង​កន្លែង​លក់ដូរ ៤០ កន្លែង សម្រាប់​បំរើ​តម្រូវការ​របស់​ភ្ញៀវទេសចរ ដែល​ចូល​មកលេង​កម្សាន្ត​ក្នុងនោះ បាន​សាងសង់​បន្ទប់ទឹក ៥ កន្លែង មាន​១​ក​ន្កែ​ង ជា​ជំនួយ​របស់​ចៃ​កា ដែល​បាន​ជួយឧបត្ថម្ភ​ផង មាន​កន្លែង​ចត​រថយន្ត និង​ម៉ូតូ​ធំ​ទូលាយ ។​

​ក្នុងនោះ សហគមន៍​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល មាន​គម្រោង​សាងសង់​សួនច្បារ ១​កន្លែង បន្ថែមទៀត សម្រាប់​ភ្ញៀវទេសចរ បាន​ថតរូប​អនុស្សាវរីយ៍ សម្រាប់​ក្រុមគ្រួសារ និង​សមិទ្ធផល​ទាំងអស់នេះ គឺជា​ការខិតខំ​ប្រឹងប្រែង សហការ​ជាមួយគ្នា​រវាង​អាជ្ញាធរ មូលដ្ឋាន និង​សហគមន៍​ទេសចរណ៍ ក្នុង​តំន់​នោះ មាន​កម្លាំង​ការពារ រក្សា​សន្តិសុខ​មាន កម្លាំង​នគ​បាល ប្រជា​ការពារ ដើម្បី​ការពារ​បានល្អ ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ប្រធាន​សហគមន៍​ទេសចរណ៍ ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល បានបញ្ជាក់​ជូន​មហាជន​ទាំងអស់ អោយបាន​ដឹងថាៈ កន្លងមក មាន​លេច​ឮថា សហគមន៍​យកលុយ​រថយន្ត និង​ម៉ូតូ ហើយ យកលុយ​ភ្ញៀវទេសចរ​ទៀត តែ​ការ​យកលុយ ដែល​ពីមុនៗ​មក មិនមាន​ការយក​លុយ នោះទេ​។​

​លោក អ៊ិត​អូន បានបញ្ជាក់​បន្ថែមទៀត​ថាៈ ការយក​លុយ​ភ្ញៀវទេសចរ គឺ​សម្រាប់​មនុស្ស ពេញវ័យ ក្នុង​ម្នាក់ ១.០០០ រៀល តែ​កូនក្មេង មនុស្ស​ចាស់ជរា ជនពិការ ព្រះសង្ឃ ស្ត្រី​មាន​ផ្ទៃពោះ ខាង​លោក​មិនបាន​យក លុយ​ពួកគាត់ ហើយ​ការ​យកលុយ​នេះ គឺ​សម្រាប់​សាងសង់​ជួសជុល កែលម្អ នៅក្នុង​សហគមន៍​នោះទេ​។​

​ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាំង ក៍​ដូចជា ភ្ញៀវទេសចរ ចូលមក​លេង មានការ​រអ៊ូរទាំ ដោយសារ​ផ្លូវ​ធ្វើដំណើរ មានការ​លំបាក​ខ្លាំង និង​បាន​សូម​ណូ​ម​ពរ ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ មេ​តា្ត​ជួយ​ជួសជុល​កែលម្អ ផ្លូវ​ធ្វើដំណើរ អោយបាន​ល្អ ងាយស្រួល​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ អោយចូល​មកលេង​កម្សាន្ត​ច្រើន ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ សហគមន៍​ទេសចរណ៍​តំបន់​នេះ មាន​ជីវភាព​ធូរធា ។​

​បើ​យោងតាម​របាយការណ៍រ​បស់ មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចំនួន​ភ្ញៀវទេសចរ ចូលមក​លេង កម្សាន្ត តំបន់​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល​នេះ មាន ១៧.៥៧៧ នាក់ ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែលជា​ភ្ញៀវទេសចរ ទៅលេង​កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្តកំពង់ឆ្នាំង សូមមេត្តា​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់ សហគមន៍​យើង ពិសេស​សំរាម ដែល​បងប្អូន​ហូប​រួច​ត្រូវ​ច្រក​ថង់ កុំ​បោះចោល​ពាសវាល​ពាសកាល យើង​ត្រូវ​ចូលរួម​ការពារ​បរិស្ថាន​ទាំងអស់គ្នា ដើម្បី​សុខភាព​យើង និង​សហគមន៍​យើង ទីក្រុង​ស្អាត អនាម័យ​ល្អ ៕/V​