ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនថា៖បរិយា កាសវិនិយោគនៅកម្ពុជាមានលក្ខណល្អប្រសើរ ។ សម្តេចតេជោបានថ្លែងបែបនេះទៅកាន់ក្រុមហ៊ុនចិនចំនួន ៣ ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនិងស្វែងយលពីបរិយាកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាព្រឹក ថ្ងៃទី ២៥ ខែ មេសា ២០២២ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួនការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងក្រោយជំនួបនោះថា៖សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យប្រតិភូវិនិយោគមកពីក្រុម ហ៊ុនចិនចំនួន ៣ ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្សី ចូលជួបសំដែងការគួរសមនិងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ។

លោក អ៊ាង សុផល្លែត បានឲ្យដឹងថា៖អ្នកឧកញ៉ា ចេន ហ្សី និងថ្នាក់ដឹកនាំនិងក្រុមហ៊ុន China investment ,ក្រុមហ៊ុន អ៊ីស្ទ័រ និង ក្រុមហ៊ុន គួរអានបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោដែលបានឆ្លៀតពេលដ៏មមាញឹកបានអនុញ្ញាតឱ្យក្រុមហ៊ុនលោកបានចូលជួបសំដែង ការគួរសមនិងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។អ្នកឧកញ៉ា ចេន ហ្សី បានជម្រាបជូនសម្ដេចតេជោអំពីអាជីវកម្មរបស់ក្រុមហ៊ុនទាំង បី ដែលរួមមានវិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនា សម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្ម សំណង់ ឡូជីស្ទិកស៍ មូលបត្រនិងពាណិជ្ជកម្មមូលបត្រ ។ ក្នុងន័យនេះអ្នកឧកញ៉ា ចេន ហ្សី បានគោរពស្នើសុំការពន្យល់ពីសម្ដេចតេ ជោហ៊ុនសែន ពាក់ព័ន្ធបរិយាកាសវិនិយោគនៅកម្ពុជា ។

ការឆ្លើយតបសម្ដេចបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំង៣សម្តេចតេជោបានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុនថាបរិយាកាសវិនិយោគនៅកម្ពុ ជាមានភាពល្អប្រសើរ ដោយមូលហេតុទី១.កម្ពុជាមានសុខសន្តិភាពនិងស្ថេរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។ទី២.កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។ទី៣.កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលសម្រេចការវិនិយោគ ។ ទី៤.កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែអោយបុគ្គលិកទេកម្ពុជាគឺអនុញ្ញាតឲ្យប្រើប្រាស់ប្រាក់ដទៃទៀតដូចជាប្រាក់ដុល្លារជាដើមដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផងនិងធ្វើពាណិជ្ជកម្មនៅកម្ពុជាផងនិងទី៥.កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន ៕