​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​អះអាង​ថា ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន​បាន​បញ្ជា​អោយ​ដាក់តាំង​ទម្រ​កាំជ្រួច​ចល័ត​អ៊ី​ស្កា​ន់​ដឺ​-​អឹម​(Iskander-M)​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន​។​

​កាំជ្រួច​ផ្លោង​ពីរ​ដើម​លើ​រថយន្ត​មួយៗ​នេះ​អាច​បាញ់​កាំជ្រួច​បាន​ចម្ងាយ​ដល់​ទៅ​ជាង​៥០០​គីឡូម៉ែត្រ និង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាមួយនឹង​កំរិត​ខុស​គោលដៅ​ទាប​បំផុត​។​

​កងកម្លាំង​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា «​ស​ត្រូវបាន​បង្កើន​ចំនួន​ទាហាន​នៅ​តំបន់​បែ​ល​ហ្គោ​រ៉ុដ​(Belgorod)​ដោយ​បញ្ជូន​និង​ផ្តុំ​ទាហាន​ជាច្រើន​កងឯកភាព​បន្ថែម​។​យោង​តាម​ព័ត៌មាន​ដែល​ទទួល​​បាន ទម្រ​បាញ់​កាំ​ជ្រួច​Iskander-M ត្រូវបាន​ដាក់​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន​»​។​

​ប្រព័ន្ធ​បាញ់​កាំជ្រួច​ផ្លោង​ចល័ត​Iskander ដែល​ត្រូវ​អង្គការ​ណា​តូ​ដាក់ឈ្មោះថា SS-26 Stone ជំនួស​អោយ​កាំជ្រួច​ស្គុត​(Scud)​របស់​សូ​វៀត​។​

​ប្រើ​ក្នុង​ការប្រយុទ្ធ​ដំបូង​នៅ​ឆ្នាំ​២០០៨​នៅ​ហ្ស​ក​ហ្ស៊ី Iskander​ត្រូវបាន​ផលិតឡើង​ដើម្បី​ផ្ចាញ់​ប្រព័ន្ធ​ការពារ​ប្រឆាំង​កាំជ្រួច ដោយ​វា​ហោះ​ក្នុង​គន្លង​ទាប​ជាមួយនឹង​ការបត់បែន​ឆ្ពោះ​ទៅកាន់​គោលដៅ​​នៅ​ចម្ងាយ​ដល់​ទៅ​៥០០​គីឡូម៉ែត្រ ជាមួយនឹង​ភាពលម្អៀង​ខុស​គោលដៅ​ត្រឹម​តែ​ពីរ​ទី​ប្រាំ​មែត្រ​ប៉ុណ្ណោះ​។​

​ព័ត៌មាន​អំពី​រុស្ស៊ី​ដាក់តាំង​កាំជ្រួច​នេះ​កើតឡើង​នៅពេល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​មាន​ផែនកា​របោះ​ប្រជាមតិ​នៅ​ទីក្រុង​ឃឺ​សុន​(Kherson)​ភាគខាងត្បូង​ក្នុង​បំណង​បង្កើត​ផ្លូវ​ភ្ជាប់​មួយ​ទៅ​កាន់​តំបន់​គ្រី​ម៉េ ​និង​ធ្វើអោយ​ប្រតិបត្តិការ​សឹក​របស់ខ្លួន​ចូល​អ៊ុយ​ក្រែ​នភាគ​ខាងកើត​និង​ខាង​ត្បូង​មាន​ភាពស្របច្បាប់​។​

​ពួក​មេដឹកនាំ​អាម៉េរិក សហភាព​អឺរ៉ុប​និង​រដ្ឋាភិបាល​អ៊ុយ​ក្រែន​បាន​ប្រកាសថា ការបោះ​ប្រជាមតិ​នេះ​ខុសច្បាប់​និង​ថា​ពួក​នឹងមិន​ទទួលស្គាល់​លទ្ធផល​ទេ​។​

​វា​ក៏​កើតឡើង​ចំ​ពេល​នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែន​ប្តេជ្ញា​តាម​កំទេច​ពួក​មេដឹកនាំ​ផ្តាច់​ទឹកដី​នៅគ្រីម៉េ ៕

​ពូ​ទីន បញ្ជា​អោយ​ដាក់ពង្រាយ​ទម្រ​បាញ់​កាំជ្រួច​ផ្លោង​អ៊ី​ស្កា​ន់​ដឺ​-​អឹម​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន​