​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ នេះ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ចុះ​ពង្រឹង​ការងារ​បោសសំអាត​គ្រាប់បែក​ចង្កោម​ដែល​ឧបត្ថម​ដោយ​អាមេរិក ដែលមាន​ទឹកប្រាក់ ជាង ៦ លាន​ដុល្លារ ។

​លោក​បាន​ចុះទៅ ទីបញ្ជាការដ្ឋាន​កងឯកភាព​កំចាត់មីន​ទី​៥ ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ជួប​សំណេះសំណាល​ជាមួយ​កងកំលាំង​និង​ប្រកាស​ផែនការ​ប្រតិបត្តិការ​សំរាប់​គំរោង​ជំនួយ​ថ្មី “​គំរោង​បោសសំអាត​និង​ស្រាវជ្រាវ​តំបន់​គ្រាប់បែក​ចង្កោម​” ដែល​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំនួន​៦,៤​លាន​ដុល្លារ​តាមរយ​:​អង្គការ​NPA សំរាប់​រយ​:​ពេល​៤៥​ខែ (​មីនា ឆ្នាំ​២០២២ – វិ​ចិ្ឆ​កា ២០២៥) ។

​តំបន់​ដែល​ត្រូវ​ប្រតិបត្តិការ​បោសសំអាត​តំបន់​រង​ផលប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម​នោះ គឺ​នៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង ក្រចេះ មណ្ឌល​គី​រី និង​ខេត្ត​រតន​:​គី​រី​៕​