​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីស្នាក់ការ​កណ្តាល​ទី​ពីរ​របស់​ក្រុមហ៊ុន Amazon នៅ​រដ្ឋ​វើជី​នៀ សហរដ្ឋ​អាម៉េរិក​នឹង​មាន​ប៉ម​រាង​ដូច​គូទ​ខ្យង​ដ៏​ពិសេស ដែល​មើល​ទៅ​ដូច​ជា “​ភ្នំ​” ព័ទ្ធ​នៅ​ខាងក្រៅ ដែល​ភ្ញៀវ​មកលេង​អាច​ដើរ​ឡើង​លើ​កំពូល​នៅ​ចុង​សប្តាហ៍​។​

​ក្រុមប្រឹក្សា​តំបន់​អា​លីង​តុ​ន (Arlington)​បាន​ផ្តល់​ការយល់ព្រម​ជា​ឯកច្ឆ័ន្ទ​សម្រាប់​អគារ​កម្ពស់ ១០៧ ម៉ែត្រ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មេសា ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម NBBJ ។​

​វា​នឹង​មាន​ទីតាំង​នៅ​ចំណុចកណ្តាល​នៃ​បរិវេណ​ថ្មី​របស់ Amazon ដែល​មាន​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ​ស្ថិត​ត្រើយម្ខាង​នៃ​ទន្លេ​ផូ​តូ​ម៉ាក់ (Potomac) ពី​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​អគារ​ខ្ពស់ៗ​ត្រូវ​បាន​ហាមឃាត់​នៅក្នុង​សង្កាត់​កូឡុំបៀ​ហើយ​អគារ Amazon នឹង​ស្ថិត​ក្នុងចំណោម​អគារ​ខ្ពស់បំផុត​នៅក្នុង​តំបន់​ជិតខាង អា​លីង​តោន (Arlington)​។​

​អគារ​រាងគូទខ្យង​នេះ​នឹង​គ្របដណ្ដប់​លើ​ផ្ទៃមេឃ​ក្នុង​តំបន់​មិន​ខុស​អី​ពី​វិមាន​វ៉ាស៊ីនតោន​នោះទេ​។​

​អគារ​គូទ​ខ្យង​នេះ​មាន​កន្លែង​ដើរ​ជា​រង្វង់​ជុំវិញ​នៅ​ផ្នែក​ខាង​ក្រៅ​របស់​វា ដាំ​ជា​មួយ​ដើមឈើ​ជាច្រើន ហើយ​នឹង​អនុញ្ញាត​ឱ្យ​អ្នកទស្សនា​ដើរ​តាម​ជម្រាល​អគារ​នៅ​ខាងក្រៅ​ជុំវិញ​ទៅកាន់​កំពូល​របស់​វា​ដូច​ឡើងលើ​ភ្នំ​យ៉ាង​អ៊ីចឹង​៕

​រូបភាព​អគារ​ថ្មី​របស់ Amazon រចនា​ឡើង​យ៉ាង​ពិសេស ត្រូវបាន​អនុញ្ញាត​ឱ្យ​សាងសង់​កាលពី​ថ្ងៃ​សៅរ៍​