​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ញូវយ៉ក​ថែមស៍​) ៖ ទោះ​មើល​យ៉ាងម៉េច​ក៏ អាគី​ហ៊ី​កូ កុនដូ (Akihiko Kondo) នៅតែ​ជា​បុរស​ជប៉ុន​ធម្មតា​។ គាត់​ជា​មនុស្ស​រីករាយ​និង​ងាយស្រួល​ក្នុង​ការនិយាយ​ជា​មួយ​។ គាត់​មាន​មិត្តភក្តិ​និង​ការងារ​ជាប់លាប់ ហើយ​ពាក់អាវ​ធំ​និង​ក្រវាត់ក​ទៅ​ធ្វើការ​។​

​មាន​ករណី​លើកលែង​តែ​មួយគត់ ៖ លោក​កុនដូ​បាន​រៀបការ​ជាមួយ​តួអង្គ​ក្នុង​រឿង​ប្រឌិត​។​

​មនុស្ស​ស្រី​ជា​ទី​ស្រឡាញ់​របស់គាត់​ឈ្មោះ ហា​ត់ស៊ូ​ណេ មី​គូ (Hatsune Miku) គឺជា​តារាចម្រៀង​ប៉ុប​ដែល​ផលិត​ដោយ​កុំព្យូទ័រ​មាន​សក់​ពណ៌​ទឹកសមុទ្រ ដែល​ធ្លាប់​ប្រគុំ​តន្ត្រី​ជាមួយ​នាង​ឡេឌី ហ្គា​ហ្គា និង​បាន​សម្តែង​ក្នុង​វីដេអូ​ហ្គេម​ទៀត​ផង​។ បន្ទាប់​ពី​ទំនាក់ទំនង​អស់​រយៈពេល​មួយ​ទស្សវត្សរ៍ ជា​ទំនាក់ទំនង​ដែល​លោក​កុនដូ​និយាយ​ថា​ជួយ​ដក​ចេញ​នូវ​ការបាក់​ទឹកចិត្ត​យ៉ាងធ្ងន់ធ្ងរ គាត់​បាន​ប្រារព្ធ​ពិធីមង្គលការ​ក្រៅផ្លូវការ​តូច​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ក្នុង​ឆ្នាំ ២០១៨​។ មី​គូ​ស្លៀកពាក់​ឈុត​ស ចំណែក​លោក​កុនដូ​ស្លៀកពាក់​អាវធំ​ក្រវាត់ក​។​

​លោក​កុនដូ​និយាយថា​គាត់​បាន​រកឃើ​ញក្តី​ស្រលាញ់ ការ​បំផុសទឹកចិត្ត និង​ការ​លួងលោម​ពី​នាង​មី​គូ​។ គាត់​និង​តុក្កតា​មី​គូ​របស់​គាត់ ញ៉ាំ គេង និង​មើល​កុន​ជាមួយគ្នា​។ ពេលខ្លះ​ពួកគេ​លួច​ថតរូប​បង្ហោះ​លើ Instagram ទៀតផង​។​

​លោក​កុនដូ​អាយុ ៣៨ ឆ្នាំ​ដឹងថា​មនុស្ស​គិត​ថា​វា​ចម្លែក​ហើយ​ថែមទាំង​មាន​គ្រោះថ្នាក់​ទៀត​។ គាត់​ដឹងថា​អ្នកខ្លះ​ប្រហែល​សង្ឃឹមថា​គាត់​នឹង​នឿយណាយ​ពី​នាង​។ ហើយ​គាត់​ដឹង​ច្បាស់​ណាស់​ថា មី​គូ​មិនមែន​ជា​មនុស្ស​ពិត​ទេ​។ ប៉ុន្តែ​គាត់​និយាយ​ថា​អារម្មណ៍​ស្រឡាញ់​របស់​គាត់​ចំពោះ​នាង​គឺ​ពិតប្រាកដ​។​

​គាត់​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ថា “​នៅពេលដែល​យើង​នៅ​ជាមួយគ្នា នាង​ធ្វើឱ្យ​ខ្ញុំ​ញញឹម​។ ក្នុងន័យនេះ នាង​ជា​មនុស្ស​ពិត​”៕

​លោក​កុនដូ​និង​មី​គូរៀបការ​នៅ​ឆ្នាំ​២០១៨