​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ដឹកនាំ​ប្រជុំ​ស្ដីពី​ការផ្សព្វផ្សាយ​ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ដូ​ស​ទី​១ ដល់​ដូ​ស​ទី​៤ ជូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី ដល់​លំនៅដ្ឋាន និង​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគាត់ តាម​បណ្តា​ភូមិ​ទាំង​៩៣ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​ក្នុង​កម្មវិធី​នោះ​ក៏មាន​ការចូលរួម​ពី លោកនាយក​រដ្ឋបាល​សាលាខណ្ឌ លោក​ប្រធានការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ លោក​ប្រធានការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម ព្រមទាំង​លោក​ចៅសង្កាត់​ទាំង​៧​សង្កាត់ ៕​