ដោយៈ​វ៉ៃ​កូន​/​ស្វាយរៀងៈ បុរស​ម្នាក់​ជា​អ្នក​បញ្ចូល​ហ្គាស បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អ​ណោ​ច​អធម ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ក្នុងផ្ទះ ហើយ​បង្ក​ជា​អគ្គីភ័យ​ឆេះ​ទាំង​ផ្ទះ​ឆេះ​ទាំង​ខ្លួនឯង​នា​យប់​ម៉ោង​០៣:១៥​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សោម ចិន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើត​​ហេតុ​ខាងលើ​។ ចំណែក​សម្ភារៈ​ខូចខាត​រួមមាន​៖ ផ្ទះមួយ​ខ្នង​ទំហំ ៧​ម៉​x៦​ម៉ សង់​អំពី​ឈើ​ប្រក់ស​ង្ខ័​សី ជ​ញ្ជាំ​ស​ង្ខ័​សី​ខូចខាត​ទាំងស្រុង​, ម៉ូតូ និង​រ៉ឺម៉ក​សណ្តោង​មួយគ្រឿង​, ហ្គាស់​ធុង​ធំ​ចំនួន​១១​ធុង​, ហ្គាស់​កំប៉ុង​តូច​ចំនួន​៨០​កំប៉ុង និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​សព​ប្រគល់អោយ​ក្រុមគ្រួសា​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​