គ​.​ជ​.​ប កម្មវិធី​ស្វែងយល់​អំពី ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ តាម​វិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្កើត​កម្មវិធី ស្វែងយល់​អំពី ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់ ការយល់ដឹង ក្នុង​ស្រទាប់​មហាជន នៅ​ទូទាំងប្រទេស អំពី​សារៈសំខាន់ នៃ​ការបោះឆ្នោត​។​