ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ព្រមទាំងសហការី បានយកអំណោយរបស់រដ្ឋបាល ស្រុកបារាយណ៍ ទៅចែកជូនគ្រួសារងាយរងគ្រោះ និងលោកយាយ លោកតា ចំនួន ២៥ គ្រួសារ ស្ថិតនៅក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះ លោក អួង សារឿន បានបញ្ជាក់ថា អំណោយដែលផ្ដល់ជូន ចំនួន ២៥ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១ បេ មី១កេស និងទឹកស៊ីអ៊ីវ១ យួរ ៕/V