មេដឹកនាំ​កូ​រ៉​ខាងជើង គីម ជុង​អ៊ុន​ស្ពាយ​បង្គន់​តាម​ខ្លួន​ទៅ​សិង្ហ​បុរី​

1214
ចែករម្លែក

​ពិភពលោក​ទាំងមូល​សុទ្ធតែ ដឹងថា ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ជំនួប​កំពូល​ជា ប្រវត្តិសាស្ត្រ​រវាង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ត្រាំ ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី​។
​ ​
​ប៉ុន្តែ​អ្វីដែល​ពិភពលោក​នឹក ស្មាន​មិន​ដល់ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នោះ គឺ​មេដឹកនាំ​កូរ៉េខាងជើង សុខចិត្ត ស្ពាយ​បង្គន់​តាម​ខ្លួន​ទៅដល់​ប្រទេស សិង្ហ​បុរី ព្រោះ​មិន​ចង់​បន្សល់​ដាន លាមក ។​
​ ​
​ជុំវិញ​បញ្ហា​នេះ លោក លី យុន​កេ​អ៊ូ​ល (Lee Yun-keol) អតីតមន្ត្រី​កូរ៉េខាងជើង​ដែល​បច្ចុប្បន្ន បម្រើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ប្រាប់ កាសែត Washington Post ថា លោក គីម ជុង​អ៊ុន មិនដែល​ប្រើប្រាស់​បង្គន់​សាធារណៈ​ទេ​។ ពោលគឺ​លោក​តែង​យក​បង្គន់​ទៅតាម​ខ្លួន​ជានិច្ច រាល់ពេល បំពេញ​ទស្សនកិច្ច ជាពិសេស​នៅក្រៅ​ប្រទេស​។

​មន្ត្រី​ដដែល​បាន​បន្តថា មូលហេតុ ដែល​លោក គីម ជុង​អ៊ុន តែងតែ​យក បង្គន់​តាម​ខ្លួន​បែបនេះ គឺ​ដោយសារ លោក​បារម្ភ​ខ្លាច​ពួក​ចារកិច្ច​យក​លាមក របស់លោក​ទៅពិនិត្យ​ដឹង​ព័ត៌មាន ទាក់ទិន​សុខភាព​របស់លោក ៕ ប្រែ​សម្រួល​: ខុម​

​មេដឹកនាំ​កូ​រ៉​ខាងជើង គីម ជុង​អ៊ុន​ស្ពាយ​បង្គន់​តាម​ខ្លួន​ទៅ​សិង្ហ​បុរី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ