គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ឧ​ត្ត​រ​មានជ័យ​

1427
ចែករម្លែក

ដោយ​: គូលែន / ឧ​ត្ត​រ​មានជ័យ​: ហោចណាស់​ក៏មាន​មនុស្ស​ចំនួន​២​នាក់​បាន​រងរបួស​ធ្ងន់ និង​២​នាក់​ទៀត​បាន​រងរបួស​ស្រាល បន្ទាប់ពី​ម៉ូតូឌុប​គ្នា​៣​នាក់ បាន​ជិះ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ជិះ​ស្រប​ទិស​គ្នា​ពីក្រោយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៤​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧១ ស្ថិតនៅ​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ម៉ូតូ​ធុន C125 ពណ៌​ក្រហម គ្មាន​ស្លាក អ្នកបើកបរ​ឈ្មោះ ទូច ឈៀង ប្រុស អាយុ ៥៧​ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ ភូមិ អូរ​គគី​ក្រោម ឃុំ​លំ​ទង ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ចំណែក​ម៉ូតូ​ម៉ាក C១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1D8915​ឧជ សេរី​២០១៨ ជិះ​គ្នា​បីនាក់​។ ពោលគឺ​ម៉ូតូ​ទាំង​២​គ្រឿ​បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។​

​សមត្ថកិច្ច​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​ដែល​ជិះ​ឌុប​គ្នា​៣​នាក់ បាន​បុក​ម៉ូតូ C125 ពណ៌​ក្រហម ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ម៉ូតូ​ភាគី​ជិះ​គ្នា​៣​នាក់​បាន​រងរបួស​ធ្ងន់​២​នាក់​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំនុចកើតហេតុ ហើយ​ធ្វើការ​វាស់វែង និង​បញ្ជូន​អ្នករងរបួស​ធ្ងន់​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ​រដ្ឋបាល​នគរបាល​ឃុំ​ត្រពាំង​តាវ ។​

​ជនរងគ្រោះ​ដែល​រងរបួស​មាន​ទី​១ ឈ្មោះ ចាន់ អេង ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ ធ្វើស្រែ របួសធ្ងន់​(​ជា​ប្តី​និង​ជា​អ្នកបើកបរ​ម៉ូតូ​) ,​ទី​២​ឈ្មោះ នេ​ត នុត​ស្រី អាយុ ៦៣ ត្រូវជា​ប្រពន្ធ​របួសធ្ងន់​, និង​ទី​៣​ឈ្មោះ អង់ រិទ្ធី ប្រុស អាយុ ១៥ ឆ្នាំ ត្រូវជា​ចៅ (​បាន​រងរបួស​ស្រាល​) ។​ទាំងបី​នាក់​រស់នៅ​ភូមិ អូរ​ល្ហុង ឃុំ អូរ​ស្វាយ ស្រុក ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕