ដោយ​:​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់ និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​បើក​ម៉ូតូ​បុក​រថយន្ត​ដឹក​មាន់​ពេញទំហឹង កាលពី វេលា​ម៉ោង​១:៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៦ ខែមេសា ឆ្នាំ​២០២២ ត្រង់ចំណុច​ស្តុ​បណត​ប្រ៊ី​ត កែង​ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​និង​រងរបួស​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ដោយ​ជិះ​ម៉ូតូឌុប​គ្នា ម៉ាក​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក លេខ​ភ្នំពេញ ១FB.៦៩៧២​។ ចំណែកឯ​រថយន្ត ម៉ាក​ហ៊ី​យិន​ដាយ (HYUNDAI MIGHTY) ៣​តោន​កន្លះ ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ៣A.៣២១២ ដែល​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​៕​