ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកជំនួញមានស្តុកស្តម្ភបីនាក់បានត្រឡប់មកពីស្ថានីយអវកាសអន្តរជាតិវិញ ជាមួយនឹងអវកាសយានិកអមដំណើររបស់ពួកគេកាលពីថ្ងៃចន្ទទី២៥មេសា ដោយបានបញ្ចប់ដំណើរកម្សាន្តដ៏ថ្លៃ ដែលកត់សម្គាល់ពីការចាប់ផ្តើមដំបូងរបស់ណាសាក្នុងនាមជាម្ចាស់ផ្ទះ B&B ។
ហោះត្រឡប់មកវិញតាមយាន SpaceX ពួកគេបានទម្លាក់ខ្លួនចុះក្នុងមហាសមុទ្រអាត្លង់ទិកក្បែរឆ្នេរសមុទ្រផ្លរីដាដើម្បីបិទបញ្ចប់ដំណើរទេសចរណ៍រយៈពេល ១៧ ថ្ងៃ ដែលចំណាយអស់ ៥៥លានដុល្លារក្នុងម្នាក់។
ដំណើរកម្សាន្តនេះតាមពិតត្រូវចំណាយពេលតែមួយសប្តាហ៍ ប៉ុន្តែអាកាសធាតុអាក្រក់បានរក្សាពួកគេនៅលើដងតារាវិថីយូរជាងការគ្រោងទុកជិតពីរដង។
ស្ថានីយគ្រប់គ្រងបេសកកម្ម SpaceX នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបានប្រកាសតាមវិទ្យុទាក់ទងថា “សូមស្វាគមន៍ការត្រឡប់មកផែនដីវិញ។ យើងសង្ឃឹមថា អ្នករីករាយនឹងការបន្ថែមពេលប៉ុន្មានថ្ងៃនៅក្នុងលំហ”។
លោក ឡារី ខុនន័រ (Larry Connor) មហាសេដ្ឋីអចលនទ្រព្យបាននិយាយថា “បេសកកម្មដ៏អស្ចារ្យ”។
មុនពេលចាកចេញពីស្ថានីយអវកាសនៅយប់ថ្ងៃអាទិត្យខាងមុខ មហាសេដ្ឋីទាំងបីបានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះចំនួនប្រាំពីរនាក់របស់ពួកគេ រួមទាំងអវកាសយានិកណាសាបីនាក់ដែលបេសកកម្មផ្ទាល់ខ្លួនរបស់ពួកគេជិតឈានដល់ទីបញ្ចប់ហើយ។
នេះជាលើកទីមួយហើយដែលណាសាបើកស្ថានីយអវកាសរបស់ខ្លួនដល់អ្នកទេសចរ បន្ទាប់ពីគេចវេសពីការអនុវត្តបែបនេះអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសាររុស្ស៊ីគេធ្វើបានល្អប្រសើរជាង។ កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ក្រុមអ្នកផលិតភាពយន្តរុស្ស៊ីបានហោះឡើងទៅទីអវកាស បន្ទាប់ពីមហាសេដ្ឋីម៉ូដជនជាតិជប៉ុននិងជំនួយការរបស់គាត់បានទៅលេងនៅទីនោះ។ ក្នុងករណីនីមួយៗខាងលើ អវកាសយានិកដែលមានកាតព្វកិច្ចសកម្មបានធ្វើដំណើរអមជាមួយពួកគេ៕
មហាសេដ្ឋីសម្បូរលុយទាំងបីវិលមកផែនដីវិញកាលពីថ្ងៃចន្ទ