ដោយៈ​ស​រិ​ទ្ធ​/​កណ្តាល​៖ ​ជនសង្ស័យ​៣​នាក់ បានធ្វើ​សកម្មភាព​រួមគ្នា កាច់​.​ក ម៉ូតូ របស់​នារី​កម្មការិនី​រោងចក្រ​ម្នាក់ ហើយ ក្រោយ​ធ្វើ​សកម្មភាព រួច ជនរ​គ្រោះ បានឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ ឡើង ធ្វើអោយ​ក្រុម​ជនសង្ស័យ​ភ័យ ស្លន់ស្លោ​ជិះ​ម៉ូតូ​រត់គេចខ្លួន តែមាន​ម្នាក់​បាន​រត់​រហូត​បាន ដល់​បឹង​មួយកន្លែង តែ​ទីបំផុត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ខណៈ​២​នាក់ ទៀត​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ស្រមោល ។​

​បទល្មើស​ចោរកម្ម នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​មុខផ្ទះ​ជួល ស្ថិតក្នុង​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​ឣ​ង្គ​ស្នួល ខេត្តកណ្តាល​។ សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុ​ត លក្ខិណា ឣា​យុ​២២​ឆ្នាំ មុខរបរ​កម្មការិនី ស្នាក់​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​ឣ​ង្គ​ស្នួល ខេត្តកណ្តាល ។​

​ចំណែក​ជនសង្ស័យ​មានឈ្មោះ​ទៀង តុល ភេទ​ប្រុស ឣា​យុ​៥០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ថ្លាន់​ឃុំ​ប្រប​ភ្នំ ស្រុក​ឣ​ង្គ​រ​ជ័យ ខេត្តកំពត ទើប​ត្រឡប់​មកពី​ថៃ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ មក​ស្នាក់នៅ​ស្នាក់​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​១​យប់ គឺ ជា​ឣ្ន​ក​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ចំណែក​ជនសង្ស័យ​២​នាក់ ទៀត​រត់គេចខ្លួន ៕​/PC