ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​មីន និង​មូលនិធិ​មនុស្សធម៌ Golden West​។

​អនុស្សារណៈ​នេះ គឺ​ចុះ ស្តីពី​ភាពជា​ដៃគូ​ក្នុង​កិច្ចប្រតិបត្តិការ​សកម្ម​ភាព​មីន មនុស្សធម៌​នៅ​កម្ពុជា ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​ដោះស្រាយ​តម្រូវការ​របស់ សហគមន៍​សកម្មភាព​មីន​កម្ពុជា និង​ការធានាបាន​នូវ​ការផ្សព្វផ្សាយ​ការអនុវត្ត នវានុវត្តន៍​វិស័យ​មីន​។​

​អនុស្សរណៈ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការ តំណាង​ឲ្យ​អាជ្ញាធរ​មីន និង លោក ឡេង អូ​ស្ទី​ន ( Len Austin) ប្រធាន​មូលនិធិ​ប្រចាំ​កម្ពុជា តំណាង​ឲ្យ​មូលនិធិ​មនុស្សធម៌ Golden West ៕​/PC