ដោយៈ​ស​រិ​ទ្ធ​/​កណ្ដាល ៖ រថយន្ត​ដឹក​ត្រី​មួយគ្រឿង​បើក​យ៉ាង​លឿន​បណ្ដាល ឲ្យ​រេ​ចង្កូត​បោក​ក្រឡាប់​ទៅបុក​នឹង​បង្គោល​ភ្លើង បណ្ដាលឱ្យ​មនុស្ស​២ នាក់​បាត់​បង់ជីវិត​ភ្លាមៗ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ច្រកចូល​បុរី ទីក្រុង​រណប​សិរី​មង្គល លើផ្លូវ​ជាតិ​លេខ​២១ ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​តាខ្មៅ​បានឱ្យដឹងថា ជនរងគ្រោះ​មាន​គ្នា​៤​នាក់ ទី​១-​ឈ្មោះ ង្វៀង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​(​រងរបួស​ធ្ងន់​)​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-9278 , ទី​២-​ឈ្មោះ យ៉ យុំ​ា​ង​ឡិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នករួមដំណើរ​(​របួសធ្ងន់​),​ទី​៣-​ឈ្មោះ លី យុំ​ា​ង​បាំង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អ្នករួមដំណើរ​(​ស្លាប់​) និង​ទី​៤-​ឈ្មោះ ង្វៀង យុំ​ា​ង​ឡឺ​យ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ស្លាប់​) ។​

​ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​នេះ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​រេ​ចង្កូត​មក​ខាងស្ដាំ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ធ្វើឱ្យ​មនុស្ស​២​នាក់​ស្លាប់ រីឯ​២​នាក់​ទៀត​រងរបួស​ធ្ងន់ ។​

ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​សមត្ថកិច្ច​ជំនាញ​បាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ មូលហេតុ​មក ពី​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ រថយន្ត​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​តែម្ដង​៕​/PC