ដោយ: សុខុម / ស្ទឹងត្រែង: បុរសម្នាក់ បើកបរម៉ូតូ ទៅបុកបង្កាន់ ដៃដែកស្ពាន ពេញទំហឹង កៀបជាប់ ស្លាប់មួយរំពេច ដោយហេតុការណ៍នោះ បានកើតឡើង នៅចំណុចស្ពាន អូរចាប ព្រំប្រទល់ ភូមិបានប៊ុង និង ភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នាវេលាម៉ោង ៥និង៤០នាទី ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ជា ហូម អាយុ ៣២ ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន។ ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយ ខ្លួនឯង ក្នុងទិសដៅ ពីខាងលិច ទៅខាងកើត។ ម៉ូតូដែលជនរងគ្រោះ ជិះម៉ាកហុងដា វ៉េវ អេស គ្មានស្លាកលេខ ពណ៌ក្រហម ខូចខាតខ្លាំង នៅផ្នែកខាងមុខ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ក៏បានយកម៉ូតូ មករក្សាទុកនៅអធិការ ដ្ឋាននគរបាល ស្រុកសេសាន។ រីឯសពបានប្រគល់ទៅឱ្យ ក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕/V-PC