ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ នៅ​សាល ប្រជុំ​សាលា ខេត្តកំពង់ឆ្នាំង មាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ សន្តិសុខ​ចិ​ន្ត្រៃ​យ៍ ដើម្បី​ធានា និង រក្សា​សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្នុងការ​ពិនិត្យ បញ្ជី​ឈ្មោះ​បោះឆ្នោត ឃោសនាបោះឆ្នោត និង​ក្នុងពេល​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ក្រោម​អធិបតីភាព​លោក អម សុភា អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​កំពង់ឆ្នាំង និង​មានការ ចូលរួម​ពី​លោកស្រី នួន ចាន់នី ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត លោក លោកស្រី ប្រធាន​អង្គភាព​ពាក់ព័ន្ធ មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣ ប្រភេទ​។​

​លោក អម សុភា បាន​មានប្រសាសន៍ថាៈ ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ អោយ​កាន់តែ​រលូន និង មាន​តម្លាភាព សមាជិក សមាជិកា គណៈបញ្ជាការ​សន្តិសុខ អចិន្ត្រៃយ៍ ត្រូវ​សហការ ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​គណបក្សនយោបាយ និង ប្រជាន​ពលរដ្ឋ អោយបាន​ល្អ​។​

​លោក អម សុភា បាន​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា គណៈបញ្ជាការ​សន្តិសុខ អចិន្ត្រៃយ៍ ត្រូវ​បន្ត​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ដោយ​គោរព ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទបញ្ជា និង​នីតិវិធី និង ក្រមសីលធម៌ ស្របតាម ច្បាប់​រដ្ឋ​ធម្ម​នុ​ញ្ និង​ច្បាប់​ស្ដីពី​ការ បោះឆ្នោត ដើម្បីអោយ​គណបក្សនយោបាយ និង ប្រជាពលរដ្ឋ​ទទួលយកបាន​លទ្ធផល នៃ​ការបោះឆ្នោត​៕/V​-PC