ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​២៦ ខែមេសាឆ្នាំ២០២២ បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៧ ខែមេសា​ដល់​ថ្ងៃទី​៣ ខែមេសាថា នៅក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​កម្រិត​ខ្សោយ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​មហាសមុទ្រ​ឥណ្ឌា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​