សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស​បញ្ឈប់​កាតព្វកិច្ច​ពាក់​ម៉ាស​នៅតាម​ទីតាំង​សាធារណៈ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ តទៅ ដោយ​ទុក​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​ថា ពាក់ ឬ​មិន​ពាក់​។ការប្រកាសនេះបានធ្វើឡើងតាមរយៈ​សារ​សំឡេង​ពិសេសនៅព្រឹក​ថ្ងៃទី​២៦ ខែមេសា ។