​ សម្តេចតេជោ បានបន្ត​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើតេស្ត​រហ័ស ដើម្បី​ស្វែងរក​ជំងឺ​កូ​វីដ​១៩ ប្រសិនបើ​មាន​ករណី​សង្ស័យ​ណាមួយ និង​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ខ្លួនឯង​ទាក់ទង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ហើយ​មន្ត្រី​សុខាភិបាល​ត្រូវ​តាមដាន​ការប្រែប្រួល​ទាំងអស់នេះ ដើម្បី​យើង​ធ្វើ​វិធានការ​ទាន់ពេលវេលា​។