ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ខាងមុខ​នេះ សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង (Kick-Boxing) កម្ពុជា សម្រេច​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន ៩ រូប ទៅ​ចូលរួម​ប្រកួត ។​

​ក្នុង​កីឡាករ​ចំនួន ៩ រូបនោះ មាន​កីឡាករ​ចំនួន ៧ រូប និង​កីឡាការិនី ចំនួន ២ រូប​។ កីឡាករ​ទាំង ៧ រូបនោះ មានៈ ទូច រ៉ា​ឆាន់ , ខាំ ខ្លា​នាង , កាន់ ម៉េង​ហុង , លន់ បញ្ញា ឈឿង ល្វៃ , ឈុត សេរី​វ៉ាន់​ថង និង កីឡាករ សាន រ៉ា​គីម ។ ចំពោះ​កីឡាការិនី ចំនួន ២ រូប វិញ​នោះ មាន​កីឡាការិនី នៅ ស្រី ពៅ និង កីឡាការិនី ទូច ចាន់​វ​ត្តី ។​

​ចំពោះ​គ្រូបង្វឹក ដែល​អមដំណើរ​ទៅជា​មួយ មាន​លោក សាន សៅ​យ៉ាន់ និង លោក សៅ ប៊ុន​នឿន ដែល​សុទ្ធតែជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង ប្រចាំ​ស្រុក​ខ្មែរ ៕/V​