ដោយៈ​សុផល​/ភ្នំពេញ​៖ ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​) នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បានរៀបចំ​កម្មវិធី អបអរសាទរ វឌ្ឍនភាព​ថ្មី មី​ជាតិ មី​កញ្ចប់​ខ្មែរ​ដំបូង​គេ ទទួលបាន វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ ពី​ចក្រភព​អង់គ្លេស ដោយបាន​រៀបចំឡើង​នៅ​បរិវេន​រោងចក្រ ក្នុង​មូលដ្ឋាន សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​កម្មវិធី​នេះ​បាន​រៀង​ចំ​ឡើង យ៉ាង​ឱឡារិក ដោយមាន​ការចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ លោកជំទាវ អ៊ឹម ប៉ូ​លីកា សមាជិក​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​), លោកជំទាវ ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុននិងអ្នកតំណាង​ជាន់ខ្ពស់ នៃ​ស្ថាប័ន​វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិSGSនិង​វត្តមានភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ បុគ្គលិក និង​ដៃគូ​អាជីវកម្ម ។

​លោក គ្រី​សន ណុន​តា​វា​រ៉ា កន​គុល អ្នកតំណាង​ជាន់ខ្ពស់ នៃ​ស្ថាប័ន​វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ SGS បាន​ថ្លែងថា​៖ ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង គឺជា​ក្រុមហ៊ុន​ផលិតមី​កញ្ចប់​ឆ្អិន​ស្រាប់​ទីមួយ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​អនុវត្តតាម​បទដ្ឋាន​ចំណីអាហារ​អន្តរជាតិ រហូត​ទទួល​បានការ​សវកម្ម​ជាប់​ជា​ស្ថាពរ និង​ទទួលបាន​វិញ្ញាបន បត្រ​បញ្ជាក់ GHPs, HACCP និង ISO 9001:2015 ពី​ស្ថាប័ន SGS និង UKAS ។​

លោកអ្នក​តំណាង បាន​បន្តទៀតថាការទទួលស្គាល់​នេះ​នឹងធ្វើ​ឲ្យ​ដៃគូ​អាជីវកម្ម អ្នកប្រើប្រាស់ និង​ពិសា​ផ្ទាល់​នូវ​ផលិតផល​មី​ជាតិ កាន់​តែមាន​ទំនុកចិត្ត ទៅលើ​ផលិតផល គុណភាព អនាម័យនិង​សេវាកម្មរបស់​ក្រុមហ៊ុន ដែលមាន​គុណភាព​ខ្ពស់និង​សុវត្ថិភាពខណៈ​នេះ​ជា​ជោគជ័យ និង​ជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ផលិតផល​មី​ជាតិ ។​

​លោកជំទាវ ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​) បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​ក្រុមហ៊ុន​បាន​ប្តេជ្ញាចិត្ត​ជាមួយនឹង​មហិច្ឆតា នៃ​ការបំពេញ​ឱ្យបាន​តាម​ទស្សនវិស័យ ក្នុងការ​ផ្តល់ជូន​នូវ​មី​ឆ្អិន​ស្រាប់​គុណភាព​ខ្ពស់ សម្រាប់​ជីវិត​មនុស្ស និង​សង្គម ព្រមជាមួយ​បេសកម្ម ក្នុងការ​ក្លាយទៅជា​ក្រុមហ៊ុន​ជាតិ​ដែល​ត្រូវបាន​កោតសរសើរ​ជាងគេ ក្នុង​វិស័យ​ផលិត​ចំណីអាហារ និង​អនុលោម​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​។​

​ក្រុមហ៊ុន​មី​ជាតិ​ដែល​ទើបតែ​ចាប់ផ្តើម​ដំណើរការ​ថ្មីៗ​នៅលើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​យ៉ាង​ក្រៃលែង​រហូត​ទទួលបាន​ការ វាយតម្លៃ​ជាប់​ជា​ផ្លូវការ​ជាមួយ​វិញ្ញាបនបត្រ​បញ្ជាក់ GHP, HACCP និង ISO 9001:2015 ពី​ស្ថាប័ន SGS និង UKAS ដែលជា​ស្ថាប័ន​ទទួលខុសត្រូវ​ក្នុងការ​វាយតម្លៃ​សង្វាក់​ផលិតកម្ម​ចំណីអាហារ​ស្របទៅតាម​ស្តង់ដារ​អនាម័យ​ពិភពលោក​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៩ តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រមជាមួយ​ការផលិត ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន ដើម្បី​ផ្តល់នូវ​ផលិតផល​គុណ​ភា​ខ្ពស់ អនាម័យ ជាមួយ​រសជាតិ​ខ្មែរ​ពិតៗ​។ មី​ជាតិ ត្រូវបាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស​គឺ​មី​ជាតិ​ខ​គោ​មី​ជាតិ​សាច់ជ្រូក​ចិញ្ច្រាំ​និង​មី​ជាតិ​ស៊ុប​មាន់​ដែល​រសជាតិ​ទាំងបី​នេះ​ត្រូវបាន​ឆ្លងកាត់​ការពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ និង​ការពេញនិយម​របស់​ប្រជាជន​ខ្មែរ​៕Ph