ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ អញ្ជើញចុះពិនិត្យទីតាំង ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនបងប្អូនអាជីវករ កម្មករសំណង់ ប្រជាពលរដ្ឋ ដែលនៅតាម បណ្តាផ្ទះជួល និងសិស្សានុសិស្ស តាមបណ្តាសាលារៀនទាំងអស់ នៅក្នុង មូលដ្ឋានខណ្ឌដង្កោ ដែលចាក់ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យស្រុកប្រតិ បត្តិដង្កោ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹក ដល់កម្មករ និយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនកម្មករ និយោជិត អាជីវករ ក្រុមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ៕/V-PC