​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​ម៉ូ​ដែល​លើ Instagram ដែល​បាន​ចំណាយ​ជាង ២.០០០ ដុល្លារ​ដើម្បី​បូម​មុខ​របស់​នាង​ឱ្យ​ពេញ​ជាមួយនឹង​ថ្នាំ​ដឺ​ម៉ល ហ្វីល​លឺ​( Dermal Filler) បាន​ឱ្យ​គេ​ចាក់​ថ្នាំ​នេះ​បន្ថែមទៀត​។​

​នាង អាណា​ស្តា​សៀ ផូ​ក្រេ​ឆាក់ (Anastasiia Pokreshchuk) អាយុ ៣២ ឆ្នាំ មាន​ដើម​កំណើត​មក​ពី​ទីក្រុង​គៀវ ប្រទេស​អ៊ុ​យក្រែន បាន​ឆ្លងកាត់​ការវះកាត់​កែ​សម្ផស្ស​ជាច្រើន​ឆ្នាំ​កន្លងមកនេះ រួមមាន​ចាក់​បូ​ថក់ (Botox) ពាក់​ស្រោម​ធ្មេញ​ស កែ​ចង្កា​និង​ថ្គាម និង​បូម​បបូរមាត់​។​

​តារា ដែល​ឥឡូវនេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ដែលមាន​អ្នកតាមដាន​លើ Instagram ជាង ៨២.៥០០ នាក់ ពីមុន​មក​បាន​ចាក់​Filler​ដោយ​ខ្លួនឯង​តាម​ការបង្រៀន​​តាម​អ៊ីនធឺណិត​របស់​វេជ្ជបណ្ឌិត ប៉ុន្តែ​លើក​នេះ​បាន​ឱ្យ​គ្រូពេទ្យ​កែ​សម្ផស្ស​ម្នាក់​ចាក់​បំពេញ​សារធាតុ​នេះ​លើ​ថ្ពាល់​របស់​នាង​។​

​នៅលើ Instagram នាង​អាណា​ស្តា​សៀ​បាន​ចែករំលែក​វីដេអូ​របស់​គ្រូពេទ្យ​កែ​សម្ផស្ស​កំពុង​ចាក់​សារធាតុ​បំពេញ​ទៅ​ក្នុង​ថ្ពាល់​របស់​នាង​។​

​ឃ្លីប​នេះ​បាន​បង្ហាញ​តារា​ម៉ូ​ដែល Instagram រូប​នេះ​ជជែក​ជាមួយ​មិត្តភក្តិ​នៅក្នុង​ផ្ទះល្វែង​មួយ មុន​នឹង​បង្ហាញ​គ្រូពេទ្យ​កែ​សម្ផស្ស​ចាក់​មួយ​ម្ជុល​លើ​មុខ​មិត្តភក្តិ​ម្នាក់​ខណៈ​នាង​អាណា​ស្តា​សៀ​​និយាយ​ដាក់​កាមេរ៉ា​។​

​បន្ទាប់មក អ្នកតាមដាន​របស់​នា​ង​បាន​ឃើញ​នាង​អាណា​ស្តា​សៀថ​ត​កៀក​បង្ហាញ​ការចាក់ Filler ចូលទៅក្នុង​មុខ​របស់​នាង​ដោយ​ខ្លួនឯង មុន​ពេល​បង្ហាញ​លទ្ធផល​នៃ​ការចាក់​ដោយ​មោទនភាព​។​

​នាង​អាណា​ស្តា​សៀ​បានចាប់ផ្តើម​ចាក់ Filler នៅ​អាយុ ២៦ ឆ្នាំ ហើយ​មុន​នេះ​បាន​និយាយ​ការពារ​រូបរាង​ដ៏​ជ្រុល​ហួសហេតុ​របស់​នាង ដោយ​ទទូច​ថា ការកែ​សម្ផស្ស​បានធ្វើឱ្យ​នាង​មាន​ទំនុកចិត្ត​ជាង​មុន​៕

​នាង​អាណា​ស្តា​សៀ​ចំណាយ​រាប់ពាន់​ដុល្លារ​ចាក់ Filler​ឱ្យ​ថ្ពាល់ពេញ​ហៀរ​ហួសហេតុ​