ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ.១៩នៅកម្ពុជាតាមទីសាធារណៈបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាលច្រើនគួរអោយកត់សំគាល់។
ក្នុងសារជាសម្លេងរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលមានរយះពេលជាង១៦នាទីនៅព្រឹកថ្ងៃទី២៦ខែមេសានេះសម្តេចតេជោបានគូសបញ្ជាក់ថា៖ យោងតាម ស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជាបង្ហាញពីសញ្ញាវិជ្ជមាននៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរដែលយើងអាចលើកលែងកាតព្វកិច្ចម៉ាស់សំរាប់ប្រជាពលរដ្ឋទូទៅតាមទីសាធារណះលើកលែងតែកន្លែងបិទជិត,ទីតាំងប្រមូលផ្តុំមនុស្សច្រើនគឺយើងនៅរក្សាការពាក់ម៉ាស់ ដដែល។ ក្នុងសារសំឡេងរបស់សម្តេចតេជោបន្តថា៖ទាំងរាជរដ្ឋាភិបាល និងបងប្អូន ប្រជាពលរដ្ឋតែងចង់បានការរំដោះខ្លួនចេញពីការពាក់ម៉ាស់ ហើយបង្វែរ លុយកាក់ដែលចំណាយទៅលើការទិញម៉ាស់មកទិញអាហារហូបចុក សំភារះប្រើប្រាស់លើកកំពស់ជីវភាពគ្រួសារវិញ។ទោះបីយ៉ាងណាសម្តេចតេជោបាន លើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ក៏ដូចប្រជាពលរដ្ឋចូលរួមតាមដាន សុខភាព ផ្ទាល់ខ្លួន និងត្រៀមបំរុងធ្វើប្រតិកម្មរហ័សឆ្លើយតបទៅនឹងកាតព្វកិច្ច មិនពាក់ ម៉ាស់ និងសូមអោយបងប្អូនប្រជាពលរដ្ឋទៅទទួលយកការចាក់ វ៉ាក់សាំងដូសទី៣ដែលមានចំនួនប្រមាណ៦លាន៤សែននាក់នៅទូទាំងប្រទេសដោយឈរលើគោលការណ៏ស្មគ្រ័ចិត្តហើយក៏មិនមានការអនុវត្តតាមវិធានការ ផាកពិន័យទៅលើអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។
នៅព្រឹកថ្ងៃដដែលនោះដែរអ្នកយកព័ត៌មានយើងបានជួបជាមួយប្រជាពលរដ្ឋ,អាជីវករ,ពាណិជ្ជករ,មន្ត្រីរាជការជាបន្តបន្ទាប់ពួកគាត់បានបង្ហាញក្តីសប្បាយរីករាយ នឹងអរគុណយ៉ាងជ្រាលជ្រៅដល់ការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់សម្តេចតេជោដែល បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋគឺបានស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសធ្វើអោយកម្ពុជាអាច គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩បានល្អនិងតាមរយះការខិតខំប្រឹងប្រែងអនុវត្តដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរដែនដី ក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីក រាលដាលជំងឺកូវី៕/PC