​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក​វរសេនីយ៍ឯក ឆាយ ខេ​ម​រ័ត្ន អធិការនគរបាល ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នេះ បាន​និយាយ​ឲ្យ​ដឹងថាៈ ករណី​ដាក់​ទំនិញ​លក់ដូរ លើផ្លូវ​កៅស៊ូ នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ដើម​ស្រល់ នៃ​ផ្សារ​ក្រោម នេះ ពិតជា​កើតមាន​រៀងរាល់ថ្ងៃ ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ និង​ដូច​វែក​ចក អីចឹង​។

​យោងតាម​ការណែនាំ​រប​ស់ គណៈបញ្ជាការ​ឯកភាព ក្រុង​កំពង់ឆ្នាំង និង​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល ខេត្តកំពង់ឆ្នាំង​នោះ នគរបាល​ចរាចរណ៍ និង​នគរបាល​សណ្ដាប់ធ្នាប់​ក្រុង -​ខេត្តកំពង់ឆ្នាំង បាន​ចុះ​អប់រំ​ណែនាំ ជា​ញឹកញាប់ ក្នុងនោះ ក៏​ធ្លាប់​ចុះ​ចាប់យក​សម្ភារៈ និង​អីវ៉ាន់​មួយចំនួន ដែល​ដាក់លក់​លើផ្លូវ​កៅស៊ូ ជាការ​ព្រមាន និង​ធ្វើ​ផាកពិន័យ ផងដែរ​។​​ប៉ុន្តែ​នៅតែមាន​អាជីវករ​មួយចំនួន រឹងរូស​មិន​ព្រម​សហការ និង​មិន​រាងចាល​ឡើយ គឺ​ពេល​សមត្ថកិច្ច ចុះ​ធ្វើការ ពួកគេ​លើក​អីវ៉ាន់​ចេញ ពេល​សមត្ថកិច្ច ដក​មកវិញ គេ​លើក​អីវ៉ាន់ យកមក​ដាក់លក់​លើផ្លូវ​កៅស៊ូ​ដដែល ជា​ដដែល ដូច​កណ្ដុរ​ឃើញ​ឆ្មា ។

​ចំពោះ​ករណី​ចត​រថយន្ត​លើ​គំនូស​ពណ៌​លឿង លើ​ទ្រូងផ្លូវ​ខុសច្បាប់​វិញ ក៏​ដូចគ្នា​ដែរ ពេល​សមត្ថកិច្ច ចុះ​ផាកពិន័យ គឺ​ប្រជាពលរដ្ឋ​ថា សមត្ថកិច្ច​មិន​យោគយល់ តែបើ​មិន​អនុវត្ត ច្បាប់ របៀប​អនាធិបតេយ្យ កើតមានឡើង ថ្នាក់លើ​ស្ដីបន្ទោស និង​ព្រមាន​សមត្ថកិច្ច យើង​ផងដែរ​។​

​លោក​វរសេនីយ៍ទោ ហង្ស ប៊ុន​ហាក់ អធិការ​ង​នគរបាល​ក្រុង​កំពង់ឆ្នាំង ទទួលបន្ទុក ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ ក្នុងពេល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ក្រុង និង​ខេត្ត ចំនួន ៩ នាក់ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា នេះ ក្នុង​ចំណុច ខាងលើនេះ បាន​និយាយថាៈ នៅ​ព្រឹក​នេះ យើង​បាន​ចាប់​ផាកពិន័យ​ម៉ូតូឌុប ចំនួន ៣ គ្រឿង , ផាស់​ស្អាប់​ចំនួន ៥ គ្រឿង និង​រថយន្ត​ចំនួន ៣ គ្រឿង ដែល​បាន​ឈប់​ចត លើ​គំនូស​ពណ៌​លឿង ខុសច្បាប់ លើ​ទ្រូង​ថ្នល់ នៅ​ចំណុច​រង្វង់​មូល​មនុស្ស ៣ នាក់ និង​ចំណុច​ផ្លូវ​ច្រមុះជ្រូក ពី​ផ្សារលើ ទៅ​ផ្សារ​ក្រោម ដែល​តាមច្បាប់ គឺ​ផាកពិន័យ​ម៉ូតូឌុប និង​ផាស់​ស្អាប់ ក្នុង​១​គ្រឿងៗ ៦ ម៉ឺន​រៀល , រថយន្ត​តូច​ក្នុង​មួយគ្រឿងៗ ៧៥.០០០ រៀល និង​បើ​រថយន្ត​ធំ​វិញ ត្រូវ​ផាកពិន័យ ១៥ ម៉ឺន​រៀល ។​

​ដោយឡែក នៅ​ចំណុចដើម​ស្រល់​វិញ នៅពេល​ឃើញ​សមត្ថកិច្ច ចុះទៅ​ដល់ពេល​ព្រឹក​នេះ អាជីវករ​មួយចំនួន ដែល​បានដាក់​ទំនិញ​លក់ដូរ​លើផ្លូវ​កៅស៊ូ បានភ្ញាក់រលឹក​លើក​ទំនិញ របស់ខ្លួន​ចេញ ដោយ​ប្រើ​ពាក្យសម្ដី​អសុរោះ ដៀ ម​ដាម​ក្រោយខ្នង​សមត្ថកិច្ច​យើង ជា​អ្នក​រៀប​សណ្ដាប់ធ្នាប់​សាធារណៈ​ទៅវិញ ។​

​ករណីនេះ សមត្ថកិច្ច បានលើកឡើង​ថាៈ បើ​ខុស​កុំ​ខឹង និង​បើ​ខឹង កុំឱ្យ​ធ្វើ​ខុស គឺថា បើ​ធ្វើ​ខុសច្បាប់​កុំ​ឲ្យ​ខឹង​សមត្ថ​កិ​ច្វ និង​បើ​ខឹង​សូមកុំ​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់ ។ ព្រោះថា ការដាក់​ទំនិញ លើផ្លូវ​សាធារណៈ ប្រសិនបើ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ពាក់ព័ន្ធ​នឹង​ការដាក់ ទំនិញ លើផ្លូវ​សាធារណៈ​នេះ​វិញ នោះ​ម្ចាស់​ទំនិញ នឹងត្រូវ​មានទោស តាម​បញ្ញត្តិ​ច្បាប់ ផងដែរ ដូចនេះ​សូម​បងប្អូន​អាជីវករ មេត្តា​ពិចារណា និង​ជ្រាប​ពី​ផ្លូវច្បាប់​ផង​ចុះ​។​

​សមត្ថកិច្ច ក៏បាន​បញ្ជាក់​ឱ្យដឹងទៀតថាៈ នៅ​សប្តាហ៍​ក្រោយ បើ​អាជីវករ​មួយចំនួន រឹងរូស នៅតែ​ដាក់​ទំនិញ​លក់ លើផ្លូវ​កៅស៊ូ​ខុសច្បាប់​បែបនេះ បន្តទៀត​នោះ សមត្ថកិច្ច នឹង​សុំ​គោ ល​ការណ៍ ថ្នាក់លើ ប្រើប្រាស់​កម្លាំងចម្រុះ ចុះបង្ក្រាប​រឹបអូស​ទំនិញ​ទាំងនោះ យកទៅដាក់ នៅ​សាលាក្រុង ដើម្បី​អប់រំ​ព្រមាន និង​ពិន័យ​តាមច្បាប់ ទើ ប​អាច​ទប់ស្កាត់​ករណី ខាងលើនេះ មាន​ប្រសិទ្ធភាព ៕/V​