​ដោយៈ​សុផល​/​ភ្នំពេញ​៖ វី​តា​ល់ ក្នុងនាម​ជា​ម៉ាក​សញ្ញា​ទឹក​ពិសា​គុណភាព​ឈានមុខ ដែល​ទទួលបាន​ការនិយម​គាំទ្រ​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​គ្រប់ទិសទី បានរៀបចំ​កម្មវិធី​អបអរសាទរ​ការបន្ត​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​អន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពី​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២២​។

​កម្មវិធី​អបអរសាទរ​នេះ​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន (​វី​តា​ល់​) ព្រមទាំង​មាន​វត្តមាន​របស់​អ្នកតំណាង​ជាន់ខ្ពស់ នៃ​ស្ថាប័ន​វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ SGS ផងដែរ​។​

​នេះ​ជា​ជោគជ័យ និង​ជា​មោទនភាព​សម្រាប់​វិស័យ​ផលិត​ទឹក​ពិសា និង​ភេសជ្ជៈ​នៅ​កម្ពុជា ដែលមាន​ផលិតផល​វី​តា​ល់ របស់​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន ទទួលបាន​ការ ទទួល​ស្គាល់​ដោយ​ស្ថាប័ន​វាយតម្លៃ​គុណភាព​ជាតិ និង អន្តរជាតិ ៧​ឆ្នាំ ជាប់ៗ​គ្នា ដែល​សបញ្ជាក់​ពី​ការផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ សម្រាប់​បម្រើ​ជូន​តាម​សេចក្តីត្រូវការ​របស់​អតិថិជន​រាប់លាន​នាក់ គ្រប់លំដាប់​ថ្នាក់​។​

​ក្នុងឱកាស​ដ៏​ឱឡារិក​នា​រសៀល​នេះ លោកជំទាវ ជឹ​ង សុគន្ធា​វី អគ្គនាយិកា​នៃ​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន(​វី​តា​ល់​)មាន​ចំណាប់អារម្មណ៍​លើកឡើងថា “​នេះ​ជា​សក្ខីភាព​មួយ​នៃ​បេសកម្ម​របស់​វី​តា​ល់​ក្នុងការ​ប្តេជ្ញា​ផលិត និង​ផ្គត់ផ្គង់​ទឹក​ពិសា​ដប​គុណភាព​ខ្ពស់ ដោយ​អនុលោម​តាម​តម្រូវការ​សុវត្ថិភាព​ម្ហូបអាហារ គោលការណ៍​ច្បាប់ និង​បំពេញ តម្រូវការ​អតិថិជន​ដែល​និយម​គាំទ្រ​ផលិតផល​ជាតិ​មួយ​នេះ អស់កាល​ជាង​១៣​ឆ្នាំកន្លងមក​ដល់ពេល​បច្ចុប្បន្ន​។ ជាការ​ពិតណាស់ការត្រួតពិនិត្យ​គុណភាព​ទឹក​ពិសា​វី​តា​ល់​ត្រូវបាន​យកចិត្តទុកដាក់​ជា​អាទិភាព​នូវ​គ្រប់​ដំណាក់កាល​ចាប់ពី​ប្រព័ន្ធ​បន្សុទ្ធ​ទឹកដំណើរ​ការផលិត ការរក្សា​ទុកនិង​ការ​ចែកចាយ​ផលិតផលដោយ​អនុលោម​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​។​”

​លោកជំទាវ​បាន​បន្តថា ជាមួយនឹង​កំណើន​នៃ​ការគាំទ្រ​ឥត​ស្រាកស្រាន្ត វី​តា​ល់កំ​ពុង​បន្ត​ពង្រឹង និង​អភិវឌ្ឍ​គុណភាព​ផលិតផល​ជា​បន្តបន្ទាប់ ទាំង​ដំណើរការ​ផលិតកម្ម និង​ធនធានមនុស្ស​ឱ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន​ស្របតាម​តម្រូវការ​របស់​ទីផ្សារក្នុង​គោលដៅ​ផ្តល់ជូន​អតិថិជននិង​អ្នកប្រើប្រាស់​ទាំងអស់គ្នានូវ​ផលិតផលនិង​សេវាកម្ម​ប្រកប ដោយ​ទំនុកចិត្ត​លើ​សុវត្ថិភាព​ចំណីអាហារ និង​គុណភាព​ខ្ពស់​។

​លោក គ្រី​សន ណុន​តា​វា​រ៉ា កន​គុល អ្នកតំណាង​ជាន់ខ្ពស់ នៃ​ស្ថាប័ន​វិញ្ញាបនបត្រ​ស្តង់ដារ​អន្តរជាតិ SGS មាន​ថ្លែងថា​៖ SGS សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន (​វី​តា​ល់​) ដែល​បាន​អនុវត្តតាម​បទដ្ឋាន​ចំណីអាហារ​អន្តរជាតិ រហូត​ទទួល​បានការ​សវកម្ម​ជាប់​ជា​ស្ថាពរ និង​បន្ត​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពី​ស្ថាប័ន SGS និង UKAS ។

​លោកអ្នក​តំណាង ​បាន​បន្តទៀតថា៖ការទទួលស្គាល់​នេះ​នឹងធ្វើ​ឲ្យ​ដៃគូ​អាជីវកម្ម អ្នកប្រើប្រាស់ និង ​អ្នក​ពិសា​ផ្ទាល់​នៃ​ផលិតផលវី​តា​ល់កាន់​តែមាន​ទំនុកចិត្តទៅលើ​ផលិត ផលគុណភាព អនាម័យ និង​សេវាកម្ម របស់​ក្រុមហ៊ុន ដែលមាន​គុណភាព​ខ្ពស់ និង​សុវត្ថិភាព ខណ​:​នេះ​ជា​ជោគជ័យ និង​ជា​មោទនភាព​ជាថ្មី​ម្តងទៀត សម្រាប់​ផលិតផល​វី​តា​ល់ ។​

​គួរបញ្ជាក់​ផងដែរ​ថា ​វី​តា​ល់​មិន​ត្រឹមតែ​ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏បាន​ចូលរួមចំណែក​ក្នុង​ការជួយ​គាំទ្រ​ដល់​សុខមាលភាព​នៃ​សង្គម​កម្ពុជា​​ផងដែរ​។ ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ តាមរយៈ​មូលនិធិ​២៥​រៀល វី​តា​ល់​បាន​ផ្តូ​ច​ផ្តើមគំនិត ឧបត្ថម្ភ​គាំទ្រ​គម្រោង​នានា និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម ដោយ​ផ្តោតលើ​វិស័យ​៤​ធំៗ រួមមាន ១. វប្បធម៌ និង​សាសនា ២. កីឡា និង​សុខភាព ៣.​បរិស្ថាន និង ៤.​អប់រំ​។ សកម្មភាព​ទាំងនេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​​សហគមន៍ ក៏ដូចជា​សាធារណជន​គ្រប់ទិសទី ជាពិសេស​យុវជន​ឱ្យ​ចេះ​ចូលរួម និង​ចែករំលែក ដើម្បី​អភិវឌ្ឍ​សហគមន៍​នានា​ក្នុងប្រទេស​កម្ពុជា​៕Ph