ដោយៈ​រិ​ទ្ធិ​សែន​/​ពោធិសាត់​: ក្រុមការងារ​ថ្នាក់ជាតិ បង្ក្រាប​បទល្មើស​ជលផល​ប្រចាំការ នៅ​បឹង​ទន្លេសាប​មាន​ទីតាំងនៅ​កន្លែង​អភិរក្ស​ជលផល​ជ្រោយ​ស្ដី​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន ស៊ី​ប៊​ន នាយសេនាធិការរង​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឧ​ត្ត​ម​សេនីយ៍​ត្រី វុ​ទ្ធ ប៊ុនលី តំណាង​អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងត្បូង​បឹង​ទន្លេសាប​រួមជាមួយ​អនុគណៈកម្មការ​និង​ក្រុមការងារ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ពោធិ៍សាត់ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​និង​ដកហូត​ឧបករណ៍​ល្មើសច្បាប់​និង​បាន​ចុះ​ធ្វើ​ការរុះ​រុះរើ​របាំង​ស្បៃ​មុង​ដែលជា​ឬ​សគល់​នៃ​បទល្មើស​នេសាទ ចាប់ពី​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ រហូតដល់​ព្រំប្រទល់​ពោធិ៍សាត់​និង​ខេត្តកំពង់ឆ្នាំង​​។​សកម្មភាព​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២២​នេះ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ រុះរើ​ដកហូត​បំផ្លាញចោល​របាំង​ស្បៃ​មុង ចំនួន ៣៦​ខ្សែ ប្រវែង ៣៦០០​ម៉ែត្រ ,​លូ​កង​ស្បៃ​មុង​ចំនួន ២៩ មាត់​,​ក្បាល​បរ ចំនួន​៣​គ្រឿង​,​បង្គោល​ចំនួន​១៥០​ដើម​,​ចាក់​លែង​ត្រី​ចំរុះ​ទម្ងន់ ១៦​គីឡូក្រាម​,​រុះរើ​និង​ដកហូត លប​ប្រើស​១០០ ចំនួន ២៥ ខ្សែ ។​
​ចំពោះ​វត្ថុតាង​ទាំងអស់​ដែល​ដកហូត បាន​យកមក​រក្សាទុក​ដើម្បី​បំផ្លាញចោល​តាម​និតិ​វិធី ។​

​លោក​ភុំ វិមល បាន​បញ្ជាក់ថា​ទិសដៅ របស់​ក្រុមការងារ​ចម្រុះ​នឹង​បន្ដសកម្មភាព​បង្ក្រាប​បទល្មើស​ជា​បន្តទៀត​៕​សរន​