​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក អួ​ង សារឿន អភិបាលស្រុក​បារាយណ៍ ព្រមទាំង សហការី បាន​យក​អំណោយ​របស់ រដ្ឋបាល​ស្រុក​បារាយណ៍ ទៅ​ចែកជូន​គ្រួសារ​ងាយ រងគ្រោះ និង​លោកយាយ លោកតា ចំនួន ២០ គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ នៅ​ព្រឹក​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០២២ ។​

​លោក អួ​ង សារឿន បាន​មានប្រសាសន៍ថាៈ ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន ២០ គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១​កេស ទឹកត្រី ទឹក​ស៊ី​អ៊ិ​វ ១​យួរ និង ថវិកា​មួយចំនួន ៕/V​