​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅក្នុង​កិច្ចប្រជុំ​របស់​ប្រទេស​សម្ពន្ធមិត្ត​និង​ដៃគូ​ប្រមាណ​៤០​ប្រទេស​នៅ​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​អាឡឺម៉ង់​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន​បាន​ប្តេជ្ញា​ថា សម្ពន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ននឹង​«​បន្ត​ខិតខំ​»​បំពេញ​សេចក្តីត្រូវការ​សព្វាវុធ​របស់​អ៊ុ​យក្រែន នៅ​ពេល​សង្គ្រាម​ចូល​ក្នុង​ដំណាក់កាល​ថ្មី​មួយ​។​

​លោក​អូ​ស្ទីន បាន​ដឹកនាំ​មន្ត្រី​មកពី​ប្រមាណ​៤០​ប្រទេស​នៅ​ថ្ងៃ​២៦​មេសា​នេះ​នៅ​មូលដ្ឋាន​ទ័ពអាកា​សរែម​ស្តា​ញ​(Ramstein)​របស់​អាម៉េរិក​នៅ​អាឡឺម៉ង់ ដើម្បី​ដាក់ចេញ​វិធានការ​ធ្វើយ៉ាងណា​អោយ​​ជំនួយ​យោធា​ទៅកាន់​អ៊ុយ​ក្រែន​នៅតែ​បន្ត​។​

​លោក​អូ​ស្ទីន បាន​ដឹកនាំ​មន្ត្រី​មកពី​ប្រមាណ​៤០​ប្រទេស​នៅ​ថ្ងៃ​២៦​មេសា​នេះ​នៅ​មូលដ្ឋាន​ទ័ពអាកា​សរែម​ស្តា​ញ​របស់​អាម៉េរិក​នៅ​អាឡឺម៉ង់ស្តីពីជំនួយយោធាដល់អ៊ុយក្រែន

​ភ្ញៀវ​នៃ​កិច្ចប្រជុំ​រួមមាន រដ្ឋមន្ត្រី​ការពារជាតិ អូ​ឡេក​ស៊ី រ៉េ​ស​នី​កូវ (Oleksiy Reznikov)​ផងដែរ​។​

​លោក​ថា «​ជំនួប​នេះ​ឆ្លុះបញ្ចាំង​ប្រទេស​ដែល​ភ្ញាក់ផ្អើល​នាំគ្នា​ចាត់វិធានការ​ភ្លាម​មួយ​ក្រុម​»​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី ដោយ​ប្រទេស​សម្ពន្ធមិត្ត​និង​ដៃគូ​ជាង​៣០​ចូលរួម​ជាមួយ​អាម៉េរិក​ក្នុងការ​​ផ្តល់​ជំនួយ​សន្តិសុខ​ដល់​អ៊ុ​យក្រែន​និង​សម្ភារ​សឹក​តំលៃ​ជាង​៥​ពាន់​លាន​ដុល្លារ​ទៀត​ត្រូវបាន​សន្យា​ជួយ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​អាឡឺម៉ង់ បាន​និយាយថា ប្រទេស​លោក​ស្រី​នឹង​បញ្ជូន​កាំភ្លើង​ប្រឆាំង​យន្តហោះ​ទៅកាន់​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ចន្ទ​អាឡឺម៉ង់​បាន​សំរេច​បញ្ជូន​រថពាសដែក​បំពាក់​កាំភ្លើង​ប្រឆាំង​យន្តហោះ​ធុន​ហ្សេ​ប៉ាត​(Gepard)​ទៅអោយ​អ៊ុ​យក្រែន​។​

​ការសន្យា​បញ្ជូន​សព្វាវុធ​និង​ជំនួយ​យោធា​សន្ធឹកសន្ធាប់​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​បាន​ព្រមាន​ថា ពិភពលោក​ប្រឈម​នឹង​ការផ្ទុះ​សង្គ្រាមលោកលើកទីបី នៅ​ពេល​ពួក​ប្រ​​ទេស​លោកខាងលិច​គិតតែ​បញ្ជូន​សព្វាវុធ​មកអោយ​អ៊ុយ​ក្រែន​បន្តសង្គ្រាម​ទល់​នឹង​រុ​ស្ស៊ី​។​

​លោក​ថា តាមរយៈ​ផ្គត់ផ្គង់​សព្វាវុធ កងកម្លាំង​ណា​តូ​កំពុង​«​ចាក់​ប្រេង​លើ​ភ្លើង​»​និង​សង្គ្រាម​នុយក្លេអ៊ែរ​មួយ​មិន​ត្រូវ​មើលស្រាល​ទេ​។​លោក​ក៏​បាន​និយាយថា ការបញ្ជូន​សព្វាវុធ​លោ​ក​ខាងលិច​អោយ​រុស្ស៊ី​​មានន័យថា​ពួកគេ​ចូល​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នេះ ដូច្នេះ​ក្បួន​ដឹកជញ្ជូន​សព្វាវុធ​ទាំងនេះ​ចូល​អ៊ុយ​ក្រែន​អាច​នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់​របស់​យោធា​រុស្ស៊ី​៕