មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជាដែលស​ម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាសនៅ​ទូទាំងប្រទេស និង​បាន​ហៅ​ការសម្រេច​នេះ គឺជា​ចំណុច​ល្អ​ក្នុងការ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋនិងបង្ហាញពីសមត្ថភាពប្រសិទ្ធភាពរបស់រាជរដ្ឋា​ភិបាល​​។ ការគាំទ្រ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នេះ បានប្រកាស​សម្រេច​លុប​ចោល​កាតព្វកិច្ច​ពាក់​ម៉ាសនៅ​ទូទាំងប្រទេស​។​