​ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: យូ​ដូ​បាន​បញ្ចេញ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ កីឡាការិនី​របស់ខ្លួន​ចំនួន​១២​រូប​ដែល​កំពុង​ត្រៀមខ្លួន​ចេញទៅ​
​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ខែឧសភា​ខាងមុខនេះ ។​

​កីឡាករ កីឡាការិនី​ទាំង​១២​រូបនេះ​មាន​កីឡាករ​ចំនួន​៧​រូប​គឺ អ៊ឹង នួន​, ភូ យី​ផុ​ក​, ដួង មា​សប​ញ្ញ​វុ​ធ​, រ៉​ន គឹម​ហេង​, ឡូញ សុធា​, ម៉េ​ត លីដា និង កីឡា​ករហម រិទ្ធី​ឧ​ត្ត​ម​។ ចំពោះ​កីឡាការិនី​ទាំង​៥​រូប​វិញ​នោះ​មាន​កីឡាការិនី គុណ ស្រី​និ​ច​, កែវ វ៉ាន់​ឌឿ​ន​, ឡេង សៀវ​ម៉ី​, ចេង ដាលីន និង កីឡាការិនី តុ​ន ស្រី​ពេជ្រ ។​

​ក្រៅពីនេះ​មាន​អាជ្ញាកណ្ដាល​អន្តរជាតិ​មួយរូប គឺ​អ្នកស្រី ចាន់ ជៀន​, គ្រូបង្វឹក​មួយរូប​គឺ លោក ម៉ារ វង្ស​វិបុល និង គ្រូ​ជំនួយ​គឺ​លោក​សុខណ ដា​រ៉ា​៕​