​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បានប្រកាសថា អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេសា​ដោយ​គូសបញ្ជាក់​អំពី​ភាព​ស្ថិត​​ស្ថេរ​យូរអង្វែង​នៃ​មេ​រោគ​កូរ៉ូណា បើទោះបីជា​សហរដ្ឋ​អាម៉េរិក​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ក្នុង​គោលបំណង​ដើម្បី​ត្រឡប់​ទៅ​រក​ភាពប្រក្រតី​មុន​ជំងឺ​រាតត្បាត​ក៏ដោយ​។​

​លោក គ្រីស្ទិន អាល់​ឡិន (Kirsten Allen) អ្នកនាំពាក្យ​របស់​អនុ​ប្រធានាធិបតី​បាន​និយាយថា ទាំង​ប្រធានាធិបតី​ចូ បៃ​ដិ​ន​និង​ជំទាវ​ទីមួយ ជី​ល បៃ​ដិន មិន​ត្រូវបាន​ចាត់ទុក​ថា​”​ប៉ះពាល់​​ជិតស្និទ្ធ​” ជាមួយ​លោកស្រី​ហារី​ស​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទេ​។

​សេត​វិមាន​បាន​និយាយថា លោកស្រី​ហារី​ស​គ្រោង​នឹងចូលរួម​កម្មវិធី​សន្និសីទ​ខ្លី​ប្រចាំថ្ងៃ​របស់​ប្រធានាធិបតី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​របស់​លោកបៃ​ដិន​ប៉ុន្តែ​មិន​មាន​វត្តមានទេ​។​

​លោកស្រី​បាន​ត្រឡប់​មក​វិញ​កាលពី​ថ្ងៃ​ចន្ទ​ពី​ការធ្វើដំណើរ​ពេញ​មួយ​សប្តាហ៍​ទៅ​ឆ្នេរ​ខាងលិច​។ លើក​ចុងក្រោយ​ដែល​លោកស្រី​បាន​ជួប​លោកបៃ​ដិន​គឺ​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មេសា​។​

​លោកស្រី​ហារី​ស​បាន​សរសេរថា “​ខ្ញុំ​មិន​មាន​រោគសញ្ញា​ទេ ហើយ​ខ្ញុំ​នឹង​បន្ត​នៅ​ដាច់​ដោយឡែក​ពី​គេ និង​ធ្វើ​តាម​ការណែនាំ​របស់​មជ្ឈមណ្ឌល់​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិ​ក CDC​។ ខ្ញុំ​មាន​អំណរ​ដែល​បាន​​ទទួល​ទាំង​ការចាក់​ថ្នាំ​បង្ការ​និង​ដូស​ជំរុញ​”៕

​លោកស្រី​ហារី​ស​ឆ្លងកូវី​ដតែ​មិន​ចេញ​រោគសញ្ញា​ទេ