​​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រាច​

​កិរិយាសព្ទ​

​រាយ​ស្មើ​; ដក់​ស្មើ​; សាយ​រាយ​ស្មើ​
​ទឹក​រាច ពេញ​ស្រែ​, ទឹក​ជន់​សាយ​រាច​វាល ។​

​ចរាចរ​

(​ចៈ រ៉ា​-​ច​)

​កិរិយាសព្ទ​

(​សំ​. បា​.) ដើរទៅ​ដើរមក​, ដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​, ទៅមកៗ​, ដើរៗ​ទៅមក​មាន​ទច់​ម្ដងៗ (​ម​. ព​. ចង្ក្រម ឬ ចង្ក្រមណ៍ ទៀតផង​) ។​

ចរាចរក​

(​ចៈ រ៉ា ច​រ៉ក់​)

​នាមសព្ទ​

(​សំ​. បា​. ចរាចរក​) អ្នកដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង ច្រើន​បក​ច្រើនសា​, ដើរៗ​ទៅមក​មាន​ទច់​ម្ដងៗ (​បើ​ស្ដ្រី​ជា ច​រា​ចរិកា​) ។​

ចរាចរណ៍​

(–​ច​)

​នាមសព្ទ​

(​បា​. ចរាចរណ​) ការដើរ​ទៅមក​,​ដំណើរ​ខ្វាត់ខ្វែង​ចុះឡើង​; ដំណើរ​តាមផ្លូវ​សាធារណៈ​តាមតែ​ផ្លូវ​ណាក៏ដោយ​
​បិទ​ដំណើរ​ចរាចរណ៍​, ត្រួតត្រា​មើល​ចរាចរណ៍ ។​

​ច្រាច់​

​នាមសព្ទ​

​ឈ្មោះ​ស្មៅទឹក​មួយ​ប្រភេទ ច្រើន​ដុះ​តែ​ក្នុង​ថ្លុក​, ត្រពាំង​, វាលស្រែ សន្ដាន​នឹង​ស្របាល នឹង​ត្រកៀត តែ​ដើម​តូចៗ​ជាង​, ប្រើ​ជា​បន្លែ​ឬ​ជា​អន្លក់​ក៏បាន​ខ្លះ ។​