ដោយៈ​ស​រិ​ទ្ធ​/​កណ្ដាល​:នសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ធាក់​ប្លន់ យក​ម៉ូតូ​ពី​នារី​២​នាក់​ដែល​កំពុង​ជិះ​តាម​ដងផ្លូវ តែ​ពុំបាន​សម្រេច​ហើយ ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ក្របួច​ជាប់​ទាំងពីរ​នាក់​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ នៅមុខ​ច្រកចូល​រោងចក្រ​ដើមត្នោត ខាងលិច​រង្វង់ មូល​ព្រែក​សំរោង លើផ្លូវ​លេខ​១១៥ ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនសង្ស័យ​២​នាក់​ខាងលើ​ពុំទាន់ ស្គាល់​អត្តសញ្ញាណ​នោះទេ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយគ្រឿង​ឌុប​គ្នា ហើយ​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ម៉ាក Beat ពី​នារី​២​នាក់ តែ​ភ្លាត់ស្នៀត បណ្ដាល​ដួល​រងរបួស​ទាំងអស់គ្នា ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ចាប់បាន ជនសង្ស័យ​ម្នាក់ រីឯ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​ចូលក្នុង​ដីឡូត៍​មួយកន្លែង នៅក្បែរនោះ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​តាខ្មៅ​ឡោម​ព័ទ្ធចាប់​ឃាត់ខ្លួន បានតែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​/PC