​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ជើងរមាំងណែងណង​

​នាមសព្ទ​

​ឈើ​ខ្វែង​មាន​ស្នូល​កណ្ដាល សម្រាប់​គងឈើ​, គង​សសរ ។​

​ទ្រមាំង​

​នាមសព្ទ​

​ឈ្មោះ​ជីរ​មួយ​ប្រភេទ​

​ជីរ​ទ្រមាំង (​ម​. ព​. ត្រចៀកដំរី ផង ) ។ អ្នកស្រុក​ខ្លះ​ហៅ ជីរ​ទ្រមឹង​។​

​គុណសព្ទ​

​ធំ​កំពាង​ហើយ​ទ្រងាង​ទៅខាង​មុខ​, ដែល​មើលទៅ​ឃើញ​ធ្មាំង​
​ស្លឹកត្រចៀក​ទ្រមាំង ។​

​អាចម៍រមាំង​

(​អាច់​—)

នាមសព្ទ​

(​ព​. ប្រ​. ) ឈ្មោះ​ខ្យង​ស្រែ​មួយ​ប្រភេទ តូចៗ​
​ខ្យង​អាចម៍រមាំង (​ហៅ​ដោយ​ប្រៀប​ថា​តូចៗ មូលៗ ដូច​ដុំ​អាចម៍រមាំង ។ ពាក្យ​ក្រាបទូល​ក្សត្រិយ៍​ថា ខ្យង​មូល​រមាំង​) ។​

​គម្រិងគម្រាំង​

​គុណសព្ទ​

​ដែល​គគ្រិងគគ្រាំង​
​សាច់​គម្រិងគម្រាំង គឺ​សាច់​គគ្រិងគគ្រាំង ។​

​រម៉ាំងរម៉ោក​

​កិរិយាវិសេសន៍​

​ដែល​ច្រឡោះបោះ​ខ្ជាំ​ងៗ​ម៉ាំងៗ ម៉ោ​កៗ​
​និយាយ​រម៉ាំងរម៉ោក​; សម្ដី​រម៉ាំងរម៉ោក ។​

​គុណសព្ទ​

​ដែល​ច្រឡោះបោះ​ខ្ជាំ​ងៗ​ម៉ាំងៗ ម៉ោ​កៗ​
​និយាយ​រម៉ាំងរម៉ោក​; សម្ដី​រម៉ាំងរម៉ោក ។​