​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​ម្សិលមិញ នៅ​ទីបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង​មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការ​សន្តិសុខ រក្សា​សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ក្នុងការ​បោះឆ្នោត ឃោសនាបោះឆ្នោត និង​ក្នុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ក្រោម​អធិបតីភាព​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ឆ្នាំង​លោក​ឧ​ត្ត​សេនីយ៍​ត្រី អ៊ុ សុភា និង​មានការ​ចូលរួម​ពី​មេបញ្ជាការរង​នាយសេនាធិការរង មេបញ្ជាការ​វរ​:​សេនា​តូច​លេខ​១ មេបញ្ជាការ មេបញ្ជាការ​សឹក​រង ក្រុង ស្រុក នាយ នាយរង​ការ​រិ​យា​ល័យ​ផ្នែក ទីបញ្ជាការ មេបញ្ជាការ​កងអនុសេនាធំ​ឈ​ជើង​ក្នុង​ខេត្ត​ចូលរួម​ផងដែរ​។​

​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា បាន​មានប្រសាសន៍ថាៈ ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ ដើម្បីអោយ​បាន​កាន់តែរ​លូន និង មាន​តម្លាភាព សមាជិក​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ត្រូវ​សហការ ធានា​សន្តិសុខ​សុ​វត្ថ​ភាព​និង​សណ្តាប់ធ្នាប់ ជូន​គណបក្សនយោបាយ និង ប្រជាន​ពលរដ្ឋ​ទាំងអស់​ដោយ​ធ្វើយ៉ាងណា​ធានា​អោយ​បានល្អ​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បានធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក​កងកម្លាំង​ទាំងអស់​ត្រូវ​រក្សា​អោយបាន​នៅ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ត្រូវ​បន្ត​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បីអោយ​គណបក្សនយោបាយ និង ប្រជាពលរដ្ឋ​ទទួលយកបាន​លទ្ធផល​នៃ​ការបោះឆ្នោត​៕​