ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្មាន់​

​នាមសព្ទ​

​សត្វចតុប្បាទ​ព្រៃ​មួយ​ប្រភេទ ពួក​ក្ដាន់​, ​ប្រើស​, ​រមាំង ។​

​អ៊ូង​

​គុណសព្ទ​

( ព​. សា​. ) ធំ​គ្រមាំង​
​ធំ​អ៊ូង​, ឆ្នាំង​អ៊ូង ( ម​. ប្រ​. ) ។​

​រមាក​

​គុណសព្ទ​

​ដែល​ចេះតែ​រាករូស ( ក្មេង​តូច )
​ក្មេង​រមាក ( និយាយថា រមាត ក៏មាន តាម​ទម្លាប់​ថា ) ។​

​រមាត់​

​កិរិយាសព្ទ​

​ប្រឹង​បន្ទោ​ឲ្យ​ចេញ​
​ខំ​រមាត់​បន្ទោឧច្ចារៈ​, រមាត់​បន្ទោបស្សាវៈ​, រមាត់​ឲ្យ​ដើរខ្យល់​ក្រោម ។ ព​. ប្រ​. ប្រឹង​រមាត់​និយាយ ខំប្រឹង​និយាយ​ពេញ​ទ្រពង​មាត់​យកឈ្នះ ។​

​រមាស​

នាមសព្ទ​

​សត្វចតុប្បាទ​ព្រៃ​មួយ​ប្រភេទ រាងរល​មាំ​សំបុកពោះ​ទ្រយុក​ស្រដៀង​នឹង​ជ្រូកស្រុក​, ប្រអប់ជើង​ស្រដៀង​នឹង​ដំរី​, ក្បាល​តូច​ឆ្លឺម​មិន​សម​នឹង​មាត្រ​, ស្បែក​ក្រាស់​, មាន​កុយ​ដុះ​ចំ​ពីលើ​ច្រមុះ ( រមាស​ក្នុងប្រទេស​អាស៊ី​មាន​កុយ​តែមួយ​, ក្នុងប្រទេស​អា​ហ្វ្រឹ​គ​មាន​កុយ​ពីរ​ដុះ​មួយ​មុខ​មួយ​ក្រោយ​បន្ទាប់​គ្នា ) ជា​សត្វ​សាហាវ​, បរិភោគ​អនុបាទិន្នក​ជាតិ​ជា​អាហារ​
​កុយរមាស​, ឈាម​រមាស ។​