​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រម៉ិងរម៉ាំង​

​កិរិយាវិសេសន៍​

​ដែល​ចេញ​សូរសព្ទ​ម៉ាំងៗ​ខ្លាំងៗ​
​សម្ដី​រម៉ិងរម៉ាំង​, និយាយ​រម៉ិងរម៉ាំង ។​

គុណសព្ទ​

​ដែល​ចេញ​សូរសព្ទ​ម៉ាំងៗ​ខ្លាំងៗ​
​សម្ដី​រម៉ិងរម៉ាំង​, និយាយ​រម៉ិងរម៉ាំង ។​

ត្រចៀកដំរី​

នាមសព្ទ​

​ឈ្មោះ​ជីរ​មួយ​ប្រភេទ ស្លឹក​ក្រាស់ ហាម​ជ្រួញៗ ក្លិន​ហាង​ឆួល​
​ជីរ​ត្រចៀកដំរី ។ អ្នកស្រុក​ខ្លះ​ហៅ ជីរ​ត្រចៀកជ្រូក​, ខ្លះ​ហៅ ជីរ​ស្លឹក​ក្រាស់​, ខ្លះ​ហៅ ជីរ​ទ្រមាំង​, ខ្លះទៀត​ហៅ ជីរ​ទ្រមឹង (​ម​.​ព​. ជីរ ផង​) ។​

​ម្រឹគ​

(​ម្រ៉ឹ​ក​)

​នាមសព្ទ​

( សំ​. មិ្ឫ​គ​; បា​. មិ​គ ) សត្វចតុប្បាទ​ព្រៃ​ទូទៅ​មាន​សីហៈ​, ខ្លា​, ឈ្លូស​, ប្រើស​, ក្ដាន់​, រមាំង​, ជាដើម​
​ពួក​ម្រឹគ​, ហ្វូង​ម្រឹគ​; ព្រានម្រឹគ​; បើ​ញី​ជា ម្រឹគី ។​
​ម្រឹគជាតិ ( ម​. ព​. មិគជាតិ ) ។ ម្រឹគ​ជីវ័ន ( ម្រឹ​គៈ​— ) អ្នក​ចិ​ញ្ជឹ​ម​ជីវិត​ដោយ​ការ​បរបាញ់​ម្រឹគ​យក​សាច់​ជាដើម​លក់ដូរ ( ព្រានម្រឹគ ) ។ ម្រឹគទាយពន ឬ —​វ័ន ( ម​. ព​. មិគទាយពន ) ។​ម្រឹគព័ន្ធន៍ ( ដូចគ្នា​នឹង មិគព័ន្ធន៍ ដែរ ) ។ ម្រឹគរាជ ( ម​. ព​. មិគរាជ ); បើ​ញី​ជា ម្រឹគរាជិនី ( ស្ដេចម្រឹគ​ញី ) ។ ម្រឹគីម្រឹគា ពួក​ម្រឹគ​ញី​និង​ម្រឹគ​ឈ្មោល ។ ម្រឹគេន្ទ្រ ( —​គេ​ន ) ស្ដេចម្រឹគ ( ច្រើន​សំដៅ​សត្វ​សីហៈ ) ។ ល ។​

​ម្រះ​

​នាមសព្ទ​

( ស​. មះ​រះ អ​. ថ​. ម៉ៈ​រ៉ៈ ) ឈ្មោះ​វល្លិ​ដំណាំ​ឡើងទ្រើង​មួយ​ប្រភេទ មាន​ស្លឹក​ឆែកៗ ផ្លែ​មានពក​រម៉ិងរម៉ង់​; ស្លឹក​, ត្រួយ​និង​ផ្លែ​មាន​រស​ល្វីង ប្រើការ​ជា​បន្លែ ឬ​ផ្លែ​ប្រើ​ជា​អន្លក់​ក៏បាន​; ម្រះ​មានឈ្មោះ​ផ្សេងៗ​មាន ម្រះទេស​, ម្រះភ្លុក ជាដើម ។ ព​. ប្រ​. អ្វីៗ ដែល​ដុះ​សាច់​រម៉ិងរម៉ង់​ដូច​ផ្លែ​ម្រះ​
​ភ្លុក​ដុះ​ម្រះ​, ស្នែង​រមាំង​ដុះ​ម្រះ . . . ។​

​រោហិត​

​គុណសព្ទ​

( សំ​. បា​. ) ក្រហម​

​សម្បុរ​រោហិត ( ព​. កា​. ) : ក្រមា​រោហិត ច្រើនតែ​គាប់ចិត្ត កញ្ញា​នានា ដែល​នៅ​ជំទង់ ទ្រទ្រង់​ពស្ត្រា រូប​ស្រស់​សោភា ពានា​សម​ប្រាណ ។​

​នាមសព្ទ​

​ឈាម ; ព្រះអាទិត្យ​; សត្វ​រមាំង​; . . . ។​