ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ ២០២២នេះបានអនុញ្ញាតឱ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមនិងជាលេខាបក្សកុម្មុយនិស្តវៀត ណា មប្រចាំក្រុងហាណូយចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោក ឌិញ ទៀន ហ្ស៊ង កំពុងទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ៕