ដោយៈ health.com.kh
​ការ រលាក ខ្នែងពោះវៀន គឺជា មូលហេតុ មួយ ដែល បណ្តាលអោយមាន ការឈឺចាប់ នៅក្នុង ពោះ យ៉ាងធ្ងន់ធ្ងរ ។ វា កើត មាន នៅពេល ដែល ខ្នែងពោះវៀន ដែល វា ជា ផ្នែក មួយ នៃ ពោះវៀន ធំ ក្លាយទៅជា រលាក និង មាន ការចំលង រោគ ។

​ជំងឺ រលាក ខ្នែងពោះវៀន គឺ តែងតែ កើតមាន ចំពោះ មនុស្ស ដែល មាន អាយុ ចន្លោះ ពី ១០ ទៅ ៣០ ឆ្នាំ ទោះបីជា វា អាច កើតមាន ចំពោះ មនុស្ស គ្រប់ វ័យ ក៏ដោយ ។​

​រោគសញ្ញា ទូទៅ របស់ ជំងឺ រលាក ខ្នែងពោះវៀន រួមមាន ដូចជា ៖

· ឈឺចាប់ នៅត្រង់ ពោះ ។ ការឈឺចាប់ នេះ អាច ចាប់ កើតមាន នៅ ជុំវិញ ផ្ចិត ។
· ការឈឺចាប់ នៅត្រង់ ពោះ ដែល ចាប់ឈឺ ខ្លាំង ឡើង និង រាល ដល់ ផ្នែក ខាងក្រោម ផ្ចិត ទៅកាន់ ផ្នែក ខាង ក្រោម ស្តាំ នៃ ពោះ ។
· មានការ ឈឺចាប់ មិន ព្រម បាត់ និង កាន់តែ មាន សភាព អាក្រក់ ឡើងៗ នៅពេល ដែល អ្នក ធ្វើ ចលនា , ដើរ ឬ ក្អក ។
· ឈឺចាប់ នៅ ផ្នែក ណាមួយ នៃ ពោះ ឬ នៅ ចំហៀង ពោះ ។
· ចង្អោ រ , ក្អួត និង មាន អារម្មណ៍ ថា មិន ចង់ បរិភោគ អ្វី ទាល់តែ សោះ ។
· មានការ ទល់លាមក , ឈឺ ចង្កេះ និង មាន គ្រុនក្តៅ បន្តិចបន្តួច ។
· មាន អារម្មណ៍ ជាទូទៅ ថា ខ្លួន មាន ជំងឺ និង មាន ការឈឺចាប់ ដែល ពិបាក នឹង បរិយាយ ។

ប្រសិនបើ ខ្នែងពោះវៀន ដែល មាន ការ រលាក មិន ត្រូវ បាន វះកាត់ យក ចេញ នោះទេ និង ការ ចំលងរោគ មាន សភាព កាន់តែ អាក្រក់ ជញ្ជាំង របស់ ខ្នែងពោះវៀន អាច នឹង ធ្លាយ រហែក ។ នៅពេល នោះ វា អាច ធ្វើអោយ ការចំលង រោគ រាលដាល ទៅ កាន់ តំបន់ ក្នុង ពោះ ដែល វា នឹង បណ្តាល អោយ មាន ការ រលា ក ស្រោមពោះ ។ ការ រលាក ស្រោម ពោះ គឺជា ស្ថានភាព ដ៏ ធ្ងន់ធ្ងរ ដែល ជា កម្រ វា អាច នាំអោយ មាន សេចក្តីស្លាប់ ។

រោគសញ្ញា
​រោគសញ្ញា សំខាន់ របស់ ជំងឺ រលាក ខ្នែងពោះវៀន គឺ ការឈឺចាប់ នៅត្រង់ ពោះ ។ ការឈឺចាប់ នេះ អាច អោយ អ្នក មាន អារម្មណ៍ ដូចជា មិន មាន ការ រលាយ អាហារ ឬ ក៏ ហាក់ដូចជា អ្នក ត្រូវការ ធ្វើ ចលនា ពោះវៀន ឬ បញ្ចេញ ខ្យល់ ។ មាន អ្នកជំងឺ ភាគច្រើន មាន អារម្មណ៍ ឈឺចាប់ ដំបូង នៅ ជិត ផ្ចិត ។ បន្ទាប់មក ទៀត វា ធ្វើដំណើរ ទៅកាន់ ផ្នែក ខាងក្រោម ស្តាំ នៃ ពោះ ។​

​ប៉ុន្តែ ការឈឺចាប់ នេះ អាច ស្ថិត នៅ ផ្នែក ផ្សេង ទៀត នៃ ពោះ ឬ ស្ថិតនៅ ផ្នែក ចំហៀង នៃ ពោះ របស់ អ្នក ។ ការឈឺចាប់ នេះ នឹង មាន សភាព កាន់តែ អាក្រក់ ប្រសិនបើ អ្នក ធ្វើ ចលនា , ដើរ ឬ ក្អក ។ អ្នក ក៏ អាចមាន គ្រុ ន​ក្តៅ ឬ មាន អារម្មណ៍ ថា ឈឺក្រពះ ផងដែរ ។

​មនុស្ស ជាច្រើន ដែល មាន ជំងឺ រលាក ខ្នែងពោះវៀន នេះ និយាយថា ការឈឺចាប់ នេះ គឺ ពិបាក នឹង បរិយាយ ណាស់ ។ វា អាច មិន មាន អារម្មណ៍ ថា ឈឺចាប់ ដូច អ្វី ដែល អ្នក ធ្លាប់ ឈឺ ពីមុនមក នោះទេ ។ វា ក៏ អាច ថែមទាំង មិន មាន ការឈឺ ចាប់ ខ្លាំង នោះទេ ប៉ុន្តែ អ្នក ប្រហែលជា អាច មាន អារម្មណ៍ ថា មាន អ្វី ខុស ប្រក្រតី កើតឡើង ចំពោះ អ្នក ។ ប្រសិនបើ អ្នក មាន ការឈឺចាប់ នៅក្នុង ពោះ ក្នុង កំរិត មធ្យម ហើយ វា មិន បាន ថមថយ ទាល់តែសោះ បន្ទាប់ ពី រយៈពេល ៤ ម៉ោង សូម ហៅ ទូរស័ព្ទ ទៅកាន់ គ្រូពេទ្យ របស់ អ្នក ។ ហើយ ប្រសិនបើ អ្នក មាន ការឈឺចាប់ នៅក្នុង ពោះ ធ្ងន់ធ្ងរ អ្នក ត្រូវ ប្រញាប់ ទាក់ទង ទៅ កាន់ គ្រូពេទ្យ អោយបាន ឆាប់រហ័ស ។

​អ្នក ប្រហែលជា អាច មាន ជំងឺ រលាក ខ្នែង ពោះវៀន ប្រសិនបើ ៖

· អ្នក មាន ការឈឺចាប់ នៅក្នុង ពោះ របស់ អ្នក ។ ការឈឺចាប់ នេះ អាច ចាប់ផ្តើម នៅ ជុំវិញ ផ្ចិត ។
· ការឈឺចាប់ នៅក្នុង ពោះ អាច ខ្លាំង ជាង មុន និង ធ្វើដំណើរ ទៅកាន់ ផ្នែក ខាងក្រោម នៃ ផ្ចិត របស់ អ្នក ចំហៀង ខាងស្តាំ ( នៅ មួយ ភាគ បួន នៃ ពោះ ផ្នែក ខាងក្រោម ស្តាំ ) ។ នេះ គឺជា កន្លែង ដែល តែងតែ កើតមាន នូវ អារម្មណ៍ ឈឺចាប់ នៅពេល ដែល អ្នកមាន ជំងឺ រលាក ខ្នែងពោះវៀន ។
· ការឈឺចាប់ នេះ គឺ មិន បាត់ ទៅ ណា នោះ ទេ ហើយ វា នឹង មាន សភាព កាន់តែ អាក្រក់ នៅពេល ដែល អ្នក ធ្វើ ចលនា , ដើរ ឬ ក្អក ។
· អ្នក មាន ការឈឺចាប់ នៅ ផ្នែក ណាមួយ នៃ ពោះ ឬ នៅ ចំហៀង ពោះ របស់ អ្នក ។
· អ្នក មាន អារម្មណ៍ ចង្អោ រ ឬ ក្អួត មកពីរ បី ដង ។ អ្នក ក៏ អាច មាន អារម្មណ៍ ថា មិន ចង់ បរិភោគ អ្វី ទាល់តែសោះ ។
· អ្នក មាន ការ ទល់លាមក , ឈឺ ចង្កេះ , គ្រុនក្តៅ បន្តិចបន្តួច ឬ ហើម ពោះ ។​

​មាន អ្នកជំងឺ ខ្លះ មិន មាន រោគសញ្ញា ដូចដែល បាន រៀបរាប់ ខាងលើ នេះ ទេ ។ មនុស្ស វ័យចាស់ , កុមារ ដែល មាន អាយុ តិចជាង ពីរ ឆ្នាំ និង ស្ត្រី មាន ផ្ទៃពោះ អាច នឹង មិន មាន ការឈឺ ចាប់ នៅត្រង់ ចំនុច ផ្នែក ខាងក្រោម ស្តាំ នៃ ពោះ របស់ ពួកគេ ទេ ។ មាន អ្នកជំងឺ ផ្សេងទៀត មាន អារម្មណ៍ ថា ឈឺចាប់ នៅ ចំហៀង នៃ ពោះ ដោយសារ តែ ខ្នែងពោះវៀន របស់ ពួកគេ ស្ថិតនៅ ក្នុង ស្ថានភាព ផ្សេងគ្នា ខុស ពី ស ភាពប្រក្រតី ។

​ការឈឺចាប់ នៅក្នុង ពោះ គឺជា រឿង មួយ ដែល តែងតែ កើតមាន ។ វា ក៏ មាន រោគសញ្ញា ផ្សេង ជាច្រើន ទៀត ដែលមាន លក្ខណៈ ស្រដៀង គ្នា ទៅ នឹង ជំងឺ រលាក ខ្នែងពោះវៀន នេះ ផងដែរ ។ ប៉ុន្តែ ដោយសារ តែ ជំងឺ នេះ អាច ក្លាយទៅជា មាន សភាព ធ្ងន់ធ្ងរ ក្នុង រយៈពេល ដ៏ ខ្លី សូម ទូរស័ព្ទ ទៅកាន់ គ្រូពេទ្យ ជាបន្ទាន់ ប្រសិនបើ អ្នក មាន រោគសញ្ញា ណាមួយ ដូចដែល បាន រៀបរាប់ ខាងលើ ។​

​ការព្យាបាល នឹងមាន ភាពងាយស្រួល ជាង ប្រសិនបើ វា ពុំ មាន ការ ធ្លាយ រហែក ។ ចំពោះ មនុស្ស ភាគច្រើន ជំងឺ រលាក ខ្នែងពោះវៀន នេះ គឺ មិន មាន ការ ធ្លាយរ ហែក នោះទេ រហូត ដល់ ពួកគេ មាន អារម្មណ៍ ថា ឈឺចាប់ ខ្លាំង ក្នុង រយៈពេល យ៉ាង ហោច ណាស់ ២៤ ម៉ោង ។

ការព្យាបាល
​ការព្យាបាល តែមួយគត់ សំរាប់ ជំងឺ រលាក ខ្នែង ពោះវៀន គឺ ការ វះកាត់ យក ខ្នែងពោះវៀន ដែល រលាក នេះ ចេញ ។ គោលដៅ ចំបង នោះ គឺ ដើម្បី យក ខ្នែងពោះវៀន នេះ ចេញ មុន ពេល វា មាន ការ ធ្លាយ បែក និង បាចសាច ការចំលង រោគ នៅក្នុង ពោះ ( ដែលនាំអោយ មាន ការ រ លាក ស្រោមពោះ ) ។

​ប្រសិនបើ គ្រូពេទ្យ មិន ប្រាកដ ថា អ្នក មាន ជំងឺ នេះ ឬ ទេ អ្នក អាច នឹង ត្រូវ រង់ចាំ ក្នុង រយៈពេល ជាច្រើន ម៉ោង នៅ ឯ ផ្ទះ ឬ នៅក្នុង មន្ទីរពេទ្យ មុនពេល ធ្វើ ការសំរេច ចិត្ត ទទួលយក ការវះកាត់ ។ គ្រូពេទ្យ អាច នឹង អោយ អ្នក ត្រលប់ ទៅផ្ទះ និង អោយ អ្នក ត្រលប់ មក វិញ នៅ ក្នុង រយៈពេល ៦ ទៅ ៨ ម៉ោង ដើម្បី ធ្វើការ ពិនិត្យ សារ ឡើងវិញ ។

​ការ វះកាត់ យក ខ្នែងពោះវៀន ចេញ អាច ធ្វើទៅបាន ដោយ វិធី ណា មួយ ក្នុងចំណោម វិធី ពីរ យ៉ាង គឺ ៖

​ការវះកាត់ ដោយ ប្រើ ឧបករណ៍ ថត ឆ្លុះ ពោះ ( laparoscopic) ឬ តាម វិធី វះកាត់ តាមបែប បុរាណ ។

​អ្នកជំនាញ មិន បាន យល់ ស្រប ថា វិធី ណា ល្អ ជាងគេ នោះ ទេ ។ វា ជារឿយៗ គឺ វា អាស្រ័យ ទៅលើ អ្វី ដែល គ្រូពេទ្យ ជំនាញ វះកាត់ របស់ អ្នក ចូលចិត្ត ជាង ។

​ការវះកាត់ ដោយ ប្រើ ឧបករណ៍ ថត ឆ្លុះ គឺ ប្រើ នូវ វិធី វះកាត់ ២ ទៅ ៣ ឆ្នូត ឯ ការវះកាត់ បើក ពោះ តាមបែប បុរាណ គឺ ប្រើ ស្នាម វះ ធំ តែ មួយគត់ ។ អ្នកជំងឺ ភាគច្រើន មាន អារម្មណ៍ ថា បាន ធូរស្រាល ភ្លាមៗ បន្ទាប់ ពី ទទួលបាន ការវះកាត់ រួច ។ ហើយ មាន អ្នកជំងឺ ខ្លះ អាច ថែមទាំង ត្រលប់ ទៅ ផ្ទះ វិញ នៅ ក្នុង ថ្ងៃ ដដែល នេះ ផង ដែរ ។

​ប្រសិនបើ ខ្នែងពោះវៀន របស់ អ្នក ត្រូវបាន ធ្លាយ បែក រួច វា មាន ការ ចំលងរោគ នៅក្នុង ពោះ របស់ អ្នក អ្នក អាច នឹង ត្រូវ សម្រាក នៅក្នុង មន្ទីរពេទ្យ ក្នុង រយៈពេល យូរ ជាង នេះ ។ ការព្យាបាល របស់ អ្នក ក៏ រួម មាន បញ្ចូល ផងដែរ នូវ ការ ចាក់ សេរ៉ូម និង ប្រើ នូវ ថ្នាំ ផ្សះ ។ ការវះកាត់ សំរាប់ ខ្នែងពោះវៀន ដែល ធ្លាយ បែក អាច នឹង មាន ភាពស្មុគស្មាញ ។

​ប្រសិនបើ អ្នក មាន ខ្នែងពោះវៀន ដែល ធ្លាយ បែក អ្នក វិទ្យុ ព្យាបាល អាច នឹង ដាក់ បំពង់ ទៅក្នុង ពោះ របស់ អ្នក ដើម្បី ជួយ យក ចេញ នូវ ការ ចំលងរោគ មួយចំនួន មុន ពេល អ្នក ទទួល នូវ ការ វះកាត់ យក វា ចេញ ។ នៅក្នុង ករណី នេះ ខ្នែង ពោះវៀន នឹង ត្រូវបាន យកចេញ ក្នុង រយៈពេល ២ ទៅ ៣ សប្តាហ៍ ក្រោយមកទៀត ។ បន្ទាប់ ពី អ្នក បាន យក ខ្នែង ពោះ វៀន នេះ ចេញ មក ហើយ គ្រូពេទ្យ អាច នឹង ទុក អោយ ស្នាម វះ នេះ ចំហ ដើម្បី អោយ វា ជា សះ ពី ផ្នែក ខាងក្នុង ចេញមក ក្រៅ វិញ ។ អ្នក ក៏ អាច ត្រូវបាន ដាក់ បំពង់ បង្ហូរ ជាមួយនឹង មុខរបួស ដើម្បី បង្ហូរ យក មេរោគ ចេញមកក្រៅ ។

​អ្នក ក៏ អាច នឹង ត្រូវ សម្រាក ក្នុង មន្ទីរពេទ្យ យូរ ជាង នេះ ប្រសិនបើ អ្នក មាន បញ្ហា សុខភាព ដែល អាច កា្ល​យ​ទៅជា អាក្រក់ ជាង មុន បន្ទាប់ ពី ការវះកាត់ រួច ។

​ពេលខ្លះ វេជ្ជបណ្ឌិត នឹង ណែនាំ អ្នក អោយ ទទួលយក ការវះកាត់ ទោះ ជា ពួកគេ មិន ប្រាកដ ថា អ្នក មាន ជំងឺ រលាក ខ្នែងពោះវៀន នេះ ឬទេ ។ ការវះកាត់ អាច លុបចោល នូវ ឱកាស ដែល ខ្នែងពោះវៀន អាច មាន ការ ធ្លាយ បែក ។ ប្រសិន បើ អ្នក ទទួល ការវះកាត់ ហើយ ឃើញ ថា ខ្នែង​ពោះ វៀន របស់ អ្នក មាន សភាព ធម្មតា ក៏ដោយ ក៏ វា នៅតែ ត្រូវបាន គេ យកចេញ ដូច្នេះ វា នឹង មិន បណ្តាល អោយ អ្នក មាន បញ្ហា អ្វី នៅ ថ្ងៃ អនាគត នោះ ទេ ។

​ស្ថានភាព ជំងឺ ផ្សេងទៀត ដែល មាន លក្ខណៈ ស្រដៀង គ្នា ទៅ នឹង ជំងឺ រលាក ខ្នែងពោះវៀន

​ការឈឺចាប់ នៅ ផ្នែក មួយ ភាគ បួន ផ្នែក ខាងក្រោម ស្តាំ នៃ ពោះ ជារឿយៗ តែងតែ បង្ហាញ ប្រាប់ ពី ជំងឺ រលាក ខ្នែង ពោះវៀន ។ ប៉ុន្តែ ស្ថានភាព ផ្សេងទៀត អាច បណ្តាលអោយ អ្នក មាន ការឈឺចាប់ នៅ ត្រង់ តំបន់ នេះ ផង ដែរ ។

​ពួក វា រួម មាន ៖
· ការ រលាក ស្រទាប់ ខាងក្នុង របស់ ក្រពះ និង ពោះវៀន ( ការ រលាក ក្រពះ ស្រួចស្រាវ acute gastroenteritis)
· ការ រលាក lymph node នៅក្នុង ក្រពះ ( mesenteric adenitis) .
· ជំងឺ រលាក ឆ្អឹង អាង ត្រគាក ( Pelvic inflammatory disease) .
· កូនក្រៅស្បូន ( Ectopic pregnancey).
· ជំងឺ ដុំ នៅ អូវែ ( Ovarian cyst) ឬ ការ រមួល អូវែ ( Ovarian torsion )
· ជំងឺ រលាក ពោះវៀនតូច និង ធំ រុំ ា រ៉ៃ (Crohn’s disease)
· Diverticulitis
· ការ រលាក ថង់ នៃ ជាលិកា របស់ ចុង ពោះវៀន តូច និង ការ លៀន ចេញ នូវ ពោះវៀន តូច ((Meckel’s diverticulum).
· ការ រាំងស្ទះ ចលនា ពោះវៀន (Bowel obstruction)
· ជំងឺមហារីក (Cancer )
· ជំងឺ គ្រួស ក្នុង តម្រងនោម ( Kidney stones)
· ការ ចំលងរោគ តាម បំពង់ នោម (Urinary tract infection) រួម មាន ការ ចំលងរោគ នៅក្នុង តម្រងនោម (Kidney infection) ផងដែរ ៕​/PC