ដោយៈ health.com.kh
ការមានសក់ស្កូវ មុនអាយុ គឺ មិនតែងតែទាក់ទងនឹងកត្តា អាយុ នោះទេ ។ ប្រសិនបើអ្នកនៅមិនទាន់មាន អាយុ៤០ ឆ្នាំទេ រួចអ្នកឃើញថា ខ្លួនឯងមាន សក់ស្កូវ ច្រើនជាង ពីរ បីសសៃ នោះ គឺ ដោយសារតែអ្នកមានឱកាសកើតមាន វា នៅក្នុងចំណោមសមាជិក ក្រុមគ្រួសារ របស់ អ្នក ។
សក់ស្កូវមិនមែន ជាសញ្ញា នៃការមានសុខភាព ទន់ខ្សោយនោះទេទោះជាជំងឺ ខ្វះឈាមក្រហម , បញ្ហាក្រពេញទី រ៉ូ អ៊ីត , កង្វះ វីតាមីន បេ ដូ ( Vitamin B-12) និង vitiligo អាចបណ្តាលអោយ អ្នកមានសក់ស្កូវមុនអាយុក៏ដោយ ។
អ្នក អាច ហាយឡាយ ឬ លាបថ្នាំពណ៌ លើសក់របស់អ្នក ដើម្បីបិទបាំងភាព ស្កូវ នេះ ប៉ុន្តែសូមប្រយ័ត្ន ព្រោះមានមនុស្ស មួយចំនួន គឺ មានប្រតិកម្មទៅនឹង សារធាតុ គីមី នៃ ថ្នាំលាបសក់ ។ លទ្ធផលនោះ គឺ អ្នក អាចមានភាពរម៉ាស់ និង រលាក ស្បែកក្បាល ៕/PC