ដោយៈ health.com.kh
​ការស្រាវជ្រាវ​ថ្មី បាន​បង្ហាញថា ការបន្ថយ ការ​ញ៉ាំ​ជាតិ​ប្រៃ និង​ជម្រុញ អោយ មានការ​កើនឡើង នូវ​ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម នឹង​ការពារ​មនុស្ស​ជាច្រើន លាន នាក់ ពី ការស្លាប់ ដោយសារ​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម ខួរក្បាល ក្នុង ពិភពលោក ក្នុង មួយ ឆ្នាំៗ ។ ការស្រាវជ្រាវ​ថ្មី​នេះ ត្រូវបាន​ចេញផ្សាយ នៅក្នុង កាសែត BMJ ។

​ការស្រាវជ្រាវ បាន​ពិនិត្យ លើ មនុស្សពេញវ័យ ជាង ៣.០០០ នាក់ និង បាន រកឃើញថា ការថយចុះ ការ ញ៉ាំ ជាតិ ប្រៃ ខ្ពស់ បាន នាំអោយ មាន ការថយចុះ សម្ពាធ ឈាម , នាំអោយ មាន ការថយចុះ ហានិភ័យ នៃ ការ គាំងបេះដូង , ជំងឺ ដាច់ សរសៃឈាម ខួរក្បាល និង ជំងឺខ្សោយបេះដូង ។ ការស្រាវជ្រាវ ស្រដៀង គ្នា មួយ ក៏ បាន រកឃើញ ការ ញ៉ាំ ជាតិ ប្រៃ តិច នាំអោយ មាន សម្ពាធ ឈាម ចុះ និង បន្ថយ ហានិភ័យ នៃ ជំងឺ ដាច់ សរសៃឈាម ខួរក្បាល និង ការស្លាប់ ដោយសារ ជំងឺ បេះដូង ចំពោះ មនុស្សពេញវ័យ ។

​មាន ការបង្ហាញ ថា ការថយចុះ ការ ញ៉ាំ ជាតិ ប្រៃ បាន បន្ថយ សម្ពាធ ឈាម ចំពោះ កុមារ ផងដែរ ។ ការស្រាវជ្រាវ ទី ៣ បាន វិភាគ លើ មនុស្ស ជាង ១២៨.០០០ នាក់ និង បាន រកឃើញថា ការកើនឡើង ការ ញ៉ាំ ជាតិ ប៉ូ តា ស្យូ​ម បាន បន្ថយ សម្ពាធ ឈាម ចំពោះ មនុស្សពេញវ័យ និង បន្ថយ ហានិភ័យ នៃ ជំងឺ ដាច់ សរសៃឈាម ខួរក្បាល ដល់ ទៅ ២៤% ។

​អ្នកស្រាវជ្រាវ បាន និយាយថា ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ក៏ អាច ផ្តល់ ប្រយោជន៍ ដល់ កុមារ ប៉ុន្តែ ការស្រាវជ្រាវ បន្ថែម គឺជា រឿង ចាំបាច់ ។ ប៉ូ តា ស្យូ​ម ត្រូវបាន រកឃើញ ថា នៅក្នុង ផ្លែឈើ និង បន្លែស្រស់ ។

​អង្គការ​សុខភាព ពិភពលោក បាន កំណត់ គោលដៅ រួម មួយ ដើម្បី បន្ថយ ការ ញ៉ាំ ជាតិ ប្រៃ ពី ៥ ទៅ ៦ ក្រាម ( ប្រហែល ១ ស្លាបព្រា កាហ្វេ ) ក្នុង មួយ ថ្ងៃ ក្នុង ឆ្នាំ ២០២៥ ។ ទោះជា យ៉ាងណា ក៏ដោយ , អ្នកស្រាវជ្រាវ និង អ្នកឯកទេស ដទៃ ទៀត បា ន ណែនាំ អោយ បន្ថយ ការ ញ៉ាំ ប្រៃ នេះ ដល់ ទៅ ៣ ក្រាម ក្នុង មួយ ថ្ងៃ ឯណោះ ៕​/PC