ដោយៈ សម្បត្តិ / ភ្នំពេញៈ លោក ស ថេត អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង មូលដ្ឋាន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បាន​អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ ជាមួយនឹង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បឹងទំពន់​ទី​១ និង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ព្រមទាំង​ការឧបត្ថម្ភ នូវ​អំពូល​ភ្លើង​សូ​ឡា ចំនួន ៥០ គ្រឿង ជូន​ដល់​អាជ្ញាធរ​សង្កាត់​បឹងទំពន់​ទី​២ ដើម្បី​យកទៅ​ប្រើប្រាស់ បំពាក់​បំភ្លឺ​តាម ដងផ្លូវ នៅក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពន់​ទី​២ សម្រាប់​បំរើ​ផលប្រយោជន៍ ប្រជាពលរដ្ឋ​។​

​ពិធី​សំណេះសំណាល បានធ្វើ​ឡើង នៅមុន​គ្រា​ដែល​ដំណើរការ រៀបចំ​ការ បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ កាន់តែ​ខិតជិត មកដល់​ហើយ​នោះ​។​

​នៅក្នុង​ឱកាស​នោះ លោក ស ថេត អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន ខណ្ឌមានជ័យ ក៏បាន​លើកឡើង នូវ​ការដឹងគុណ និង​វាយតម្លៃ​ខ្ពស់ ពី​ការចូល រួម​គាំទ្រ ដោយស្មោះ​ស្ម័​គ្ម្រ​របស់ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បឹងទំពន់​ទី​១ និង​សង្កាត់​បឹងទំពន់​ទី​២ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ជា​រៀង​រហូតមក ដែល​បងប្អូន មើលឃើញ​ពី​ការដឹកនាំ​ដ៏ ត្រឹមត្រូវ របស់​គណ បក្ស​ប្រជាជន​កម្ពុជា ដែល​មានគុណ​តម្លៃ​ដ៏​ធំធេង ក្នុងការ​ជួយសង្គ្រោះ អាយុជីវិត​ប្រជាជន ចេញពី​របប​វាលពិឃាដ​អាវខ្មៅ ប៉ុល ពត និង​ក៏បាន​ស្វែង រក​សន្តិភាព ជូន​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល ដែលនាំឱ្យ​ប្រជាជន រស់នៅក្នុង​សុខសន្តិភាព ស្ថិរភាព មាន​សិទ្ធិសេរីភាព និង​ប្រទេសជាតិ​ទាំងមូល មានការ​អភិវឌ្ឍ ក្រោយពី​ប្រទេស និង​ប្រជាជន យើង បាន​ឆ្លងកាត់​នូវ​ភ្លើង សង្គ្រាម ដ៏​ជូរចត់​មកហើយ​នោះ​។​

​ជាង​នេះ​ថែមទៀត អ្វី​ដែលជា​គុណ​តម្លៃ ដ៏​ធំធេង​ផង​នោះ​ទៀត នៅ​ខណៈ ដែល​ប្រជ​ន​កម្ពុជា បាន​រងគ្រោះ​ពី​ការផ្ទុះ​រីក​រាលដាល ជំងឺឆ្លង​កូ​វីដ​១៩ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​គិតគូរ ពី​អាយុជីវិត​ប្រជាជន ដោយបាន​ដាក់ចេញ នូវ​វិធាន​ការបង្ការ​ទប់ស្កាត់ ជំងឺឆ្លង​កូ​វីដ​១៩ ដ៏​កាច សាហាវ​នេះ ដើម្បី​ឆ្លើយតប​បន្ទាន់ ក្នុង​ការពារ​អាយុជីវិត​ប្រជាជន តាមរយៈ ការចាក់ ស្រោច​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលនាំឱ្យ ជំងឺឆ្លង​កូ​វីដ​១៩ នាពេល បច្ចុប្បន្ន មាន​ភាព​ធូរស្បើយ នៅ​ទន្ទឹម​ដែល​ប្រជាជន បណ្តា​ប្រទេស នៅលើ​ពិភពលោក នៅ​បន្ត​កំពុងតែ​ទទួលរង​គ្រោះ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក ស ថេត ក៏បាន​អំពាវនាវ​ដល់ សមាជិក សមាជិកា​ទាំងអស់ ត្រូវ​ពង្រឹងស្មារតី​ឱ្យ​រឹងមាំ កុំ​ចាញ់បោក​ឧបាយកល​ឃោសនា ពី​ក្រុម​អ្នកធ្វើនយោបាយ​ភូតកុហក ហើយ​ជាពិសេស សូម​អញ្ជើញ​ទៅ​ចូល រួម​បោះឆ្នោត ជ្រើសរើស​សមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ និង​បោះឆ្នោត​សកល នា​ឆ្នាំ​២០២៣ ឱ្យបាន គ្រប់ៗ​គ្នា ក្នុង​គោលការណ៍ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ គឺ​សន្លឹកឆ្នោត មួយ​សម្លេង ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ ដើម្បី​លោក មានលទ្ធភាព​បន្ត​ដឹកនាំ​ប្រទេសជាតិ នឹង​បាន បន្ត​កសាង អភិវឌ្ឍន៍​ប្រទេស កាន់តែ​រីកចម្រើន ថែមទៀត​៕/V​-PC