ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងការរីករាយរីករាយជាមួយនឹងការរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជាវៀតណាម ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានការកើនឡើងលើសផែនការ ៥ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។តែទោះបីយ៉ាង ណាសម្តេចនៅតែស្នើឲ្យមានការជំរុញថែមទៀតលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះនៅក្នុងឱកាសអនុញ្ញាតឱ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុ យនិស្តវៀតណាមនិង ជាលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២៧ ខែ មេសា ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក ឌិញ ទៀនហ្ស៊ង ថ្លែងអំណរគុណចំពោះសម្ដេច តេ​ជោដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យលោកនិងប្រតិភូបានចូលជួបសំដែងការគួរសម ។ លោក ឌិញ ទៀនហ្ស៊ង បានវាយតម្លៃខ្ពស់ចំពោះវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩របស់កម្ពុជា,ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីស្ថានភាពកូវី១៩នៅរដ្ឋធានីហាណូយជាមួយស្ថានភាពសេដ្ឋកិច្ចទិសដៅអភិវឌ្ឍន៍ រដ្ឋធានីហាណូយនិងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ,ពង្រីកពង្រឹងមិត្តភាពនិងការអនុវត្តន៍ឲ្យទទួលបានជោគជ័យលើរាល់សេចក្តីថ្លែងការណ៍កិច្ចព្រមព្រៀងនិងរាល់សេចក្ដីសម្រេចទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖សម្តេចមានការរីករាយរីករាយជាមួយនឹងការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាវៀតណាម ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានលើសផែនការគ្រោងទុកតែយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុង ការជំរុញកិច្ច សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមទៀត,ដោយខិតខំកែប្រែតំបន់ដែល ធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនិង ការដោះដូរពាណិជ្ជកម្មបន្ថែមទៀត ។ ជាមួយគ្នានេះសម្តេចតេជោក៏បានជំរុញឲ្យភាគីវៀត ណាមពិនិត្យមើលអ្វីដែលរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញអាចធ្វើបានរួមគ្នាបន្តទៀត ៕