​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ក្រសួង​សុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​មេសា​នេះ​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​១៤.៨៨៧​នាក់​និង​អ្នកជំងឺ​១២៥​នាក់​ទៀត​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​​ក្រោយ​ពី​អ្នកជំងឺ​កូវី​ដ​ចំនួន​១២០​នាក់​បាន​ស្លាប់​និង​មនុស្ស​១៣.៨១៦​នាក់​ឆ្លង​ជំងឺ​នេះ​កាល​ពី​មួយ​ថ្ងៃមុន​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី ១៤.៨១៦​នាក់​ឆ្លង​នៅក្នុង​ស្រុក និង​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន​៧១​នាក់​។​

​កាលពី​ថ្ងៃ​អង្គារ អ្នកជំងឺ​១៨.៩១៩​នាក់​ក៏​បាន​ជា​ចេញ​ពី​មន្ទីរពេទ្យ​ឬ​មណ្ឌល នៅពេល​សល់​អ្នកជំងឺ​១៦២.៩៦៧​នាក់​ទៀត​កំពុង​ទទួល​ការព្យាបាល​កូវី​ដ​១៩​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​កូវី​ដ​១៩​មាន​នៅក្នុង​ប្រទេស​នេះ​កាលពីដើមឆ្នាំ​២០២០​មក ថៃ​មាន​អ្នក​ឆ្លង​សរុប​៤.២០៩.៥៧១​នាក់ តែ​៤.០១៨.៤៦០​នាក់​បាន​ជាសះស្បើយ និង​២៨.១៤៤​នាក់​បាន​ស្លាប់​។​

​ទោះជា​ឆ្លង​នៅ​ខ្ទង់​ច្រើន​គួរសម​និង​ស្លាប់​ដោយកូវី​ដ​១៩​ជាង​១០០​នាក់​ក្នុង​មួយថ្ងៃ ក៏​ព្រះរាជាណាចក្រ​នេះ​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​បញ្ចប់​ការ​ធ្វើតេស្តិ៍​កូវី​ដ​១៩​សំរាប់​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ហើយ​​នៅ​ពេល​ប្រទេស​ជំរុញ​កិច្ចខិតខំ​ធ្វើអោយ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​រស់​ឡើងវិញ​។​

​ការ​រឹតបន្តឹង​ខ្លាំង​ប្រឆាំង​កូវី​ដ​១៩​នៅ​ឆ្នាំ​២០២០​ជួយ​អោយ​ថៃ​កំហិត​ការឆ្លង​និង​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​តែ​វា​បាន​រុញ​ទម្លាក់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ដែល​ធ្លាប់​ទទួល​ចំណែក​មួយ​ភាគ​ប្រាំ​នៃ​ចំណូល​​ជាតិ​អោយ​គាំង​ទ្រឹង​។​

​ក្រុមការងារ​កូ​វីដជា​តិ​បាន​និយាយថា​ចាប់ពី​ថ្ងៃ​០១​ឧសភា​ទៅ ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​រួចរាល់​ហើយ​នឹង​លែង​តំរូវអោយ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​នៅ​ពេល​មក​ដល់​ថៃ​និង​រង់ចាំ​នៅ​ក្នុង​បន្ទប់​​សណ្ឋាគារ​ណាមួយ​ដើម្បី​រង់ចាំ​លទ្ធផល​តេស្តិ៍​ទៀតហើយ​។​អាជ្ញាធរ​ថៃ​ឥឡូវ​ត្រូវការ​តែ​ការបង្ហាញ​ភស្តុតាង​ថា​បាន​ចាក់​វ៉ាក់សាំង​រួចហើយ និង​ថ្លៃ​ធានារ៉ាប់រង​សុខភាព​តំលៃ​១០.០០០​ដុល្លារ​ប៉ុណ្ណោះ​។​

​ចំពោះ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង នឹង​តំរូវ​អោយ​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​១៩​នៅ​៧២​ម៉ោង​មុនពេល​ចេញដំណើរ​មក​កាន់​ប្រទេស​ថៃ ឬ​ក៏​ធ្វើ​ចត្តា​ឡី​ស័ក​ប្រាំ​ថ្ងៃនៅ​សណ្ឋាគារ​ណាមួយ​និង​ធ្វើតេស្តិ៍​។​

​សូមបញ្ជាក់​ថា​ថៃ​កំពុង​ប្រឈម​បញ្ហា​នៃ​ការ​ទាញ​សេដ្ឋកិច្ច​អោយ​ងើប​ស្ទុះ​ឡើង​វិញ​ពី​ការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៧​។​អ្នកជំនាញ​ការប៉ាន់ស្មាន​ថា ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៥​លាន​នាក់​នឹង​មក​ទស្សនា​ថៃ​នៅ​ឆ្នាំនេះ ដោយ​ចុះ​ពី​ចំនួន​ជិត​៤០​លាន​នាក់​កាលពីមុន​ផ្ទុះ​កូ​វីដនៅ​ឆ្នាំ​២០១៩៕

​ចាប់ពី​ថ្ងៃ​០១​ឧសភា​នេះ​ទៅ ភ្ញៀវ​បរទេស​ចាក់​វ៉ាក់សាំង​ហើយ​ដែល​ទៅ​ដល់​ថៃ​នឹង​លែង​ត្រូវ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ហើយ​រង់ចាំ​លទ្ធផល​តេស្តិ៍​ទៀតហើយ​