ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៧ ខែ មេសាឆ្នាំ ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុ ញ្ញាតឲ្យលោកឧត្តមសេនីយ៏ឯក ចន មូរេ សេនដឺសុន អតីតមេបញ្ជាការយោធារបស់អ៊ុនតាក់នៅកម្ពុជាក្នុងទសវត្សទី ៩០ ចូលជួបសំដែងការគួរសម និង ពិសាអាហារ នៅវិមានសន្តិភាព ៕