ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖ លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន ដឹកនាំ​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​កីឡា ជាតិ​កូរ៉េ (Korea National Sport University) សាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ ។

​លោ​កស សុខា ក៏បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ ជួប​សម្តែង​ការគួរសម និង​ពិភាក្សា ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ ដែល​ដឹកនាំ​ដោយ លោក យ៉ុង គ្យូ អា​ញ (Yong-Kyu Ahn) សាកលវិទ្យាធិការ សាកលវិទ្យាល័យ កីឡា​ជាតិ​កូរ៉េ នៅ​សាលប្រជុំ​សាកលវិទ្យាល័យ នៃ​សាធារណរដ្ឋ​កូរ៉េ ។​

​បើ​យោងតាម​លិខិត​លេខ​២៧៤ សជណ​.​អ​វ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លោ​កស សុខា ដឹកនាំ​ប្រតិភូ បំពេញ​ទស្សនកិច្ច នៅ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ នៃ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃទី​២៦ ដល់ទី​៣០ ខែមេសា ឆ្នាំ​២០២២៕​/PC